Saturday, January 14, 2017

ស្រវឹង​ពុះកញ្ជ្រោល​ដល់ក រួមរ័ក​ស្នេហា​ជាមួយ​នាង​ខ្ទើយ ទីបំផុត​អស់​ម៉ូតូ​១​គ្រឿង


ស្រវឹង​ពុះកញ្ជ្រោល​ដល់ក រួមរ័ក​ស្នេហា​ជាមួយ​នាង​ខ្ទើយ ទីបំផុត​អស់​ម៉ូតូ​១​គ្រឿង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​លេង​នៅ​ក្លិប​ឌី​ស្កូ​មួយ​កន្លែង​រហូត​សប្បាយ​អស់ចិត្ត​ទើប​ចេញ​មក​វិញ ហើយ​បាន​ជួបនឹង​នាង​ខ្ទើយ​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ ។ ខណៈនោះ​បុរសខាងលើ​មិន​បានដឹង​ថា​ជា​ខ្ទើយ​ទេ ដោយ​នឹក​ស្មានថា​ជា​ស្រី​ស្អាត​ក៏​ទាក់ទង​ប្រលោម​ស្នេហ៍ រហូត​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ហើយ​នាំ​នាង​ខ្ទើយ​នោះ​ទៅ​រួមរ័ក ប៉ុន្តែ​មិន​បាន​ទៅ​រក​ផ្ទះសំណាក់​ឡើយ​ព្រោះ​ខ្លាច​អស់​លុយ ។
ពួក​គេ​បាន​នាំ​គ្នា​ទៅ​រួមរ័ក​នៅ​លើ​គ្រែ​ដែល​គេ​ទុក​ចោល​នៅ​ក្រោម​ដើមឈើ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​នោះ​មានការ​ហួសចិត្ត​និង​អាម៉ាស់​បំផុត​នោះ គឺ​នារី​ដែល​ខ្លួន​គិត​ថា​ជា​ស្រី​ស្អាត​តាម​ពិតជា​មនុស្ស​ខ្ទើយ​សោះ ប៉ុន្តែ​ដោយសារ​តែ​ជ្រុល​ហួស​ទៅ​ហើយ ក៏​បាន​រួមរ័ក​តាម​វិធី​ផ្សេង​ៗ រហូត​បាន​សម្រេច ។
បន្ទាប់​មក នាង​ខ្ទើយ​បាន​ក្រោក​មុន ហើយ​ខណៈ​ពេល​ដែល​បុរស​នោះ​កំពុង​ស្លៀកខោ នាង​ខ្ទើយ​ក៏​កញ្ឆក់​យក​កូនសោ​ម៉ូតូ រួចរ​ត់ទៅ​ចាក់​បញ្ឆេះ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ នៅ​ក្រោម​ដើមឈើ ស្ថិត​ក្នុង​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
តាំងពី​យប់​នោះ​មក បុរស​ខាងលើ​មិន​ហ៊ានចូល​ផ្ទះ​ទេ​ព្រោះ​ណាមួយ​ខ្មាស​គេ​ផង និង​ណាមួយ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស​ផង ហើយ​ក៏​បាន​គេចខ្លួន​រយៈពេល​២​ថ្ងៃ គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមករា ទើប​ក្រុម​គ្រួសារ​តាម​រក​ឃើញ​និង​នាំ​ទៅ​ផ្ទះ ។ បន្ទាប់​មក ក៏​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​ង​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ។
បុរស​ដែល​ស៊យ​ប៉ះ​ចំ​នាង​ខ្ទើយ​នេះ​ឈ្មោះ ប៉ាក់ ពាន់ អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ បុរស​រូប​នេះ ត្រូវ​នាង​ខ្ទើយ​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១H-៧៨៨១ ទៅ​បាត់​ដោយ​សុវត្ថិភាព ៕









ប្រភព ៖ កោះសន្ដិភាព
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖
ប្រេស៊ីល៖ វីដេអូឃ្លីបមួយ ដែលដកស្រង់ចេញពីកាមេរ៉ាសុវត្ថិភាពរបស់ហាងប៉ះកង់ក្បែរកន្លែងកើតហេតុ បានបង្ហាញពីសកម្មភាពរបស់បុរសវ័យ ១៨ឆ្នាំម្នាក់ ដែលបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ទៅបុកនឹងរថយន្តមួយគ្រឿងដែលចេញពីចំណតយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបើុង ទាំងមនុស្ស និងម៉ូតូទៅបុកនឹងរថយន្តដឹកទំនិញមួយគ្រឿងទៀត មុនធ្លាក់ដល់ដី។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sao Paula ប្រទេសប្រេស៊ីល ដែលគ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកនៅកន្លែងកើតហេតុចំហមាត់ ដោយសារតែសម្លេងបុកលាន់ដូចគ្រាប់បែក។
អ្នកនៅកន្លែងកើតហេតុ បានរត់ស្លន់ស្លោទៅជួយជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះព្យយាមងើបឈរ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរកឃើញថាមានរបួសក ជើង របួសម្រាមដៃ មានស្នាមជាំ និងឈឺចាប់កន្លែងប៉ះទង្គិចតិចតួចតែប៉ុណ្ណោះ។








loading...

ស្ត្រីមេម៉ាយម្នាក់ ត្រូវប្រុសស្នេហ៍ល្បួងដេកនៅផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ


ស្ត្រីមេម៉ាយម្នាក់ ត្រូវប្រុសស្នេហ៍ល្បួងដេកនៅផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ

(បន្ទាយមានជ័យ)៖ ស្ត្រីមេម៉ាយកូនមួយម្នាក់ ដែលមានមុខរបបលក់អីវ៉ាន់ចាប់ហួយ និងគ្រូទាយស្លឹកបៀនៅខេត្តបន្ទាយមាន័យ ត្រូវប្រុសស្នេហ៍ល្បួងយកដេកផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។
សាកសពស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេប្រទះឃើញ និងផ្អើលឆោឡោ នៅវេលាម៉ោង១២ៈ០០ថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ នៅក្នុងផ្ទះសំណាក់ម៉ារីមានជ័យ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្រីមេម៉ាយកូនមួយ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
សមត្តកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងថាមានស្រ្តីម្នាក់ត្្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ម៉ារីមានជ័យ បន្ទប់លេខ២ហើយ សមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយច្របាច់ករ ហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូក នៅលើគ្រែ។
តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថា ស្ត្រីរងគ្រោះដែលស្លាប់នោះ បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅអំឡុងម៉ោង៩យប់ថ្ងៃដដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។
អ្នកបម្រើនិយាយថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ ហើយគោះទ្វារបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតប។ ដោយមានការសង្ស័យ ពួកគេក៏គាស់ទ្វារបន្ទប់ ទើបឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែតែម្តង។
បើតាមការសន្និដ្ឋានសមត្តកិច្ចជំនាញ គឺស្ត្រីរងគ្រោះ ស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ ដោយសារតែសង្សារនាំមកសំលាប់បានយកម៉ូតូ១គ្រឿងម៉ាក់ហុងដារឌ្រីម ដែលមានស្លាក់លេខបន្ទាយមានជ័យ 1J-6256 និងយកទ្រព្យសម្បត្តិនឹងខ្លួន បានហើយគេចខ្លួនបាត់។
ក្រោយពេលដែលពិនិត្យស្ត្រីរងគ្រោះដែលស្លាប់និងសក្សីសាច់ញាតិផ្តល់ព័ត៌មានគឺកម្លាំងបានទទួលមុខសញ្ញាបានខ្លះហើយ ដោយកំពុងស្រាវជ្រាវរកចាប់ខ្លួន៕






ប្រភព ៖ Fresh News
ព័ត៌មានប្រហាក់ប្រហែល៖
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​លេង​នៅ​ក្លិប​ឌី​ស្កូ​មួយ​កន្លែង​រហូត​សប្បាយ​អស់ចិត្ត​ទើប​ចេញ​មក​វិញ ហើយ​បាន​ជួបនឹង​នាង​ខ្ទើយ​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ ។ ខណៈនោះ​បុរសខាងលើ​មិន​បានដឹង​ថា​ជា​ខ្ទើយ​ទេ ដោយ​នឹក​ស្មានថា​ជា​ស្រី​ស្អាត​ក៏​ទាក់ទង​ប្រលោម​ស្នេហ៍ រហូត​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ហើយ​នាំ​នាង​ខ្ទើយ​នោះ​ទៅ​រួមរ័ក ប៉ុន្តែ​មិន​បាន​ទៅ​រក​ផ្ទះសំណាក់​ឡើយ​ព្រោះ​ខ្លាច​អស់​លុយ ។
ពួក​គេ​បាន​នាំ​គ្នា​ទៅ​រួមរ័ក​នៅ​លើ​គ្រែ​ដែល​គេ​ទុក​ចោល​នៅ​ក្រោម​ដើមឈើ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​នោះ​មានការ​ហួសចិត្ត​និង​អាម៉ាស់​បំផុត​នោះ គឺ​នារី​ដែល​ខ្លួន​គិត​ថា​ជា​ស្រី​ស្អាត​តាម​ពិតជា​មនុស្ស​ខ្ទើយ​សោះ ប៉ុន្តែ​ដោយសារ​តែ​ជ្រុល​ហួស​ទៅ​ហើយ ក៏​បាន​រួមរ័ក​តាម​វិធី​ផ្សេង​ៗ រហូត​បាន​សម្រេច ។
បន្ទាប់​មក នាង​ខ្ទើយ​បាន​ក្រោក​មុន ហើយ​ខណៈ​ពេល​ដែល​បុរស​នោះ​កំពុង​ស្លៀកខោ នាង​ខ្ទើយ​ក៏​កញ្ឆក់​យក​កូនសោ​ម៉ូតូ រួចរ​ត់ទៅ​ចាក់​បញ្ឆេះ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ នៅ​ក្រោម​ដើមឈើ ស្ថិត​ក្នុង​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
តាំងពី​យប់​នោះ​មក បុរស​ខាងលើ​មិន​ហ៊ានចូល​ផ្ទះ​ទេ​ព្រោះ​ណាមួយ​ខ្មាស​គេ​ផង និង​ណាមួយ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស​ផង ហើយ​ក៏​បាន​គេចខ្លួន​រយៈពេល​២​ថ្ងៃ គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមករា ទើប​ក្រុម​គ្រួសារ​តាម​រក​ឃើញ​និង​នាំ​ទៅ​ផ្ទះ ។ បន្ទាប់​មក ក៏​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​ង​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ។
បុរស​ដែល​ស៊យ​ប៉ះ​ចំ​នាង​ខ្ទើយ​នេះ​ឈ្មោះ ប៉ាក់ ពាន់ អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ បុរស​រូប​នេះ ត្រូវ​នាង​ខ្ទើយ​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១H-៧៨៨១ ទៅ​បាត់​ដោយ​សុវត្ថិភាព ៕




loading...

Friday, January 13, 2017

នារីលក់ចេកចៀន២នាក់នេះធ្វើអោយអ្នកចង់ទៅទិញម្តងហើយម្តងទៀត






នារីលក់ចេកចៀន២នាក់នេះធ្វើអោយអ្នកចង់ទៅទិញម្តងហើយម្តងទៀត


រូបថតអ្នកលក់ចេកចៀន២នាក់នេះធ្វើអោយមានការភ្ញាក់ផ្អើលនិងចែកចាយពេញបណ្តាញសង្គមប្រទេសថៃនាសបា្តហ៍នេះក៍មិនមែនចេកចៀនឆ្ញាញ់នោះទេតែអ្វីធ្វើអោយមានការចាប់អារម្មណ៍លើរូបរាងដ៍សុិចសុីរបស់ពួកនាង។

រូបភាពនេះត្រូវបានចែកចាយដោយផេកហ្វេសប៊ុកមួយឈ្មោះ Pak Get Pak Break នៅថ្ងៃអង្គារនិងត្រូវបានគេចែកចាយរាប់ពាន់ស៊ែរឯណោះ។ ម្ចាស់ផេកនោះបានសរសេរលើរូបផុសថា ” ខ្ញុំបានទិញចេកចៀនរបស់ពួកនាងហើយបានញាុំនៅមុខហាង បន្ទាប់មកខ្ញុក៍ចូលទិញថែមទៀត”។
អ្នកលេងតាមបណ្តាញសង្គមភាគច្រើនបានអោយមតិថា អ្នកទៅទិញចេកមិនមែនចង់ញាំុចេកទេ អ្វីដែលគួរអោយចាប់អារម្មណ៍លើផ្លែឪឡឹករបស់ពួកគេនោះ។ទោះជាយ៉ាងណាក៍ដោយក៍គេមិនដឹងថានារីដែលលក់ចេកចៀននោះមានឈ្មោះអ្វីដែល៕
vendor2vendor3
loading...

ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា ជិតដល់ថ្ងៃរៀបការ បង្ហោះរូបថតសុទ្ធតែស្វីតៗតែម្តង..!!


ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា ជិតដល់ថ្ងៃរៀបការ បង្ហោះរូបថតសុទ្ធតែស្វីតៗតែម្តង..!!

ភ្នំពេញ៖ ចំណងស្នេហ៍របស់កីឡាករបាល់ទាត់ប្រចាំក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកញ្ញា ប្រាក់ ស្រីរ័ត្ន ដែលជាគូដណ្តឹង បានឆ្លងកាត់មួយដំណាក់កាលទៀតហើយ គឺពិធីរៀបអាពិពាហ៍ពិពាហ៍ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ទន្ទឹមនឹងជិតដល់ថ្ងៃរៀបការ ថ្មីៗនេះអ្នកទាំងពីរ កាន់តែផ្អែមល្ហែមជាមួយគ្នាថែមទៀត ដោយតែងតែបង្ហោះរូបថតស្វីតៗជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រគ្រប់ៗរូបនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង។
ទាក់ទងនឹងរូបថត ស្អាតៗ និងផ្អែមល្ហែមទាំងនេះ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរពីមហាជនមួយលើកហើយដែរ ដែលកាលនោះអ្នកទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ ថត Pre Wedding នៅសម្អាងការមួយកន្លែង ដើម្បីត្រៀមសម្រាប់ពិធីមង្គលការ។
យ៉ាងណាមិញ ចំពោះពិធីមង្គលការ ដែលនឹងមកដល់ខាងមុខនេះ បានធ្វើឲ្យ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិរូបនេះ ខកខានមិនបានចូលរួមឲ្យក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមអារ៉ាបីសាអូឌីត នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម ក៏បានចេញសារសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រផងដែរ សម្រាប់អវត្តមានរបស់ខ្លួនក្នុងក្រុមជម្រើសជាតិ៕
តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនារូបថតរបស់អ្នកទាំងពីរបន្តិចមើល ថាផ្អែមល្ហែមកម្រិតណា៖ 








ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ស៊ន សៀវ​ម៉ី ដាក់​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​3​ឆ្នាំ
ក្នុង​បទ​សម្ភាសន៍​ លើក​ចុង​ក្រោយ​ កីឡាការិនី​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ​គឺ​កញ្ញា​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​បាន​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​យ៉ាង​ហោច​៣​ឆ្នាំ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០១៧​នេះ ទើប​កញ្ញា​សឹងតែ​ឈប់​និយាយ​ពី​រឿង​គម្រោង​ភ្ជាប់ពាក្យ ឬ​រៀប​ការ ។
យ៉ាងណាមិញ នាង​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​ការ​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​យូរ​នោះ ដើម្បី​បំណង​អ្វីខ្លះ​ទេ​ក្រៅពី​ការ​ហ្វឹកហាត់ នោះ​។
ស៊ន សៀវ​ម៉ី បញ្ជាក់​ថា នៅ​អំឡុង​ខែឧសភា​ខាង​មុខ នាង​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​មិន​តិច​ជាង​១​ខែ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ផ្ទាល់ ។ នាង​ថា ក្រោយ​ការ​ប្រកួត​ចប់​នាង​នឹង​រក​មធ្យោបាយ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ ទើប​នាង​ប្រកាស​ថា មិន​ខ្វល់​នោះ​ទេ​សម្រាប់​ជីវិត​ស្នេហា បើ​ទោះជា​នាង​យល់​ថា ខ្លួន​គួរតែ​មាន​មិន​ខុស​ពី​នារី​ទូទៅ​ក្ដី ។
នាង​ថា ខ្លួន​កំពុង​ទទួល​ឱកាស​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ដែល​ផ្ដល់​ឱកាស​ឱ្យ​នាង​ទៅ​ហ្វឹកហាត់ និង​រស់នៅ​មួយ​រយៈពេល​វែង ទើប​នាង​សម្រេចចិត្ត​រៀប​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ មុន​ពេល​ត្រឡប់​ចូល​ស្រុក ហើយ​សម្រេចចិត្ត​រៀប​ការ ។
នាង​ថា ប្រទេស​កូរ៉េ​នឹង​ក្លាយជា​ប្រទេស​ទី​១​ដែល​នាង​ចេញ​ទៅ​រស់នៅ ដោយ​ភាគី​កូរ៉េ​ទទួលយក​នាង​ឱ្យ​តែ​នាង​សម្រេចចិត្ត​ចេញ​ទៅ​នោះ​ផង ។ នាង​និយាយ​ថា​៖«​ខ្ញុំ​ចង់ទៅ​រស់នៅ​ក្រៅប្រទេស​៣​ឆ្នាំ​សិន ចាំ​ត្រឡប់​មក​វិញ​ទើប​គិត​រឿង​រៀប​ការ​តែ​ម្ដង​ទាន់​មានឱកាស​ខ្ញុំ​មិន​ចង់​បោះចោល​ទេ​!» ។ នាង​ថា ភាគី​កូរ៉េ​បាន​ហៅ​ឱ្យ​នាង​ទៅ​ហ្វឹកហាត់​ផ្នែក​តេ​ក្វា​ន់​ដូ​រយៈពេល​យូរ ហើយ​នាង​ក៏​ត្រូវការ​រស់នៅ​ទីនោះ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នោះ​ផង ទើប​នាង​សម្រេចចិត្ត​ទៅ​រស់នៅ​ទីនោះ ។
យ៉ាងណាមិញ នាង​ថា មិន​រស់នៅ​ជាប់លាប់​ពេញ​រយៈពេល​៣​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ទេ គឺ​នាង​នឹង​ឡើង​ចុះ​ៗ​មក​ប្រកួត​សម្រាប់​ព្រឹ​តិ្ត​ការណ៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ធម្មតា ដោយ​គ្រាន់តែ​នាង​ត្រាំត្រែង​រស់នៅ​ទីនោះ​រៀង​យូរ​ជាង​ការ​ហ្វឹកហាត់ ។



loading...

ក្តៅៗ! ចាន់ វឌ្ឍនាកា សម្រេចទៅលេងឲ្យក្លិប Fujieda MYFC នៅជប៉ុន ជាផ្លូវការ ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង

ក្តៅៗ! ចាន់ វឌ្ឍនាកា សម្រេចទៅលេងឲ្យក្លិប Fujieda MYFC នៅជប៉ុន ជាផ្លូវការ ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង

ភ្នំពេញ៖ អ្វីដែលអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាគ្រប់គ្នាទន្ទឹងរង់ចាំ ទីបំផុតមានចម្លើយហើយ!! ខ្សែប្រយុទ្ធកំពូលពាក់ស្លាកលេខ១១ កីឡាករ ចាន់ វឌ្ឍនាកា នឹងចាកចេញពីក្លិបបឹងកេតអង្គរ ផ្លាស់ទៅលេងឲ្យក្លិប Fujieda MYFC លីកទី៣ នៅប្រទេសជប៉ុន ជាផ្លូវការក្នុងល័ក្ខខណ្ឌខ្ចីជើង ពេញមួយរដូវកាល។ នេះបើយោងតាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញរសៀលថ្ងៃនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ ក្លិបទាំងសងខាងពុំបានបង្ហើបពីតម្លៃឈ្នួល ដែល វឌ្ឍនាកា នឹងទទួលបាននៅពេលទៅលេងឲ្យក្លិបនៅលីកទី៣មួយនេះទេ។
គួរបញ្ជាក់ដែរថា Fujieda MYFC គឺជាក្លិបបាល់ទាត់ មានមូលដ្ឋាននៅក្នុងតំបន់ Fujieda នៃទីក្រុង Shizouka ហើយបច្ចុប្បន្នកំពុងលេងនៅក្នុងលីកទី៣ នៃក្របខ័ណ្ឌបាល់ទាត់របស់ប្រទេសជប៉ុន។
គួររំឭកដែរថា ក្លិបមួយនេះ ក៏ធ្លាប់ទទួលអនុញ្ញាតិឲ្យ វឌ្ឍនាកា ទៅធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយលើកផងដែរ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ៕

រូបភាព៖ ក្រុមអ្នកគាំទ្របឹងកេតអង្គរ
ភ្នំពេញ៖ ចំណងស្នេហ៍របស់កីឡាករបាល់ទាត់ប្រចាំក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកញ្ញា ប្រាក់ ស្រីរ័ត្ន ដែលជាគូដណ្តឹង បានឆ្លងកាត់មួយដំណាក់កាលទៀតហើយ គឺពិធីរៀបអាពិពាហ៍ពិពាហ៍ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ទន្ទឹមនឹងជិតដល់ថ្ងៃរៀបការ ថ្មីៗនេះអ្នកទាំងពីរ កាន់តែផ្អែមល្ហែមជាមួយគ្នាថែមទៀត ដោយតែងតែបង្ហោះរូបថតស្វីតៗជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រគ្រប់ៗរូបនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង។
ទាក់ទងនឹងរូបថត ស្អាតៗ និងផ្អែមល្ហែមទាំងនេះ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរពីមហាជនមួយលើកហើយដែរ ដែលកាលនោះអ្នកទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ ថត Pre Wedding នៅសម្អាងការមួយកន្លែង ដើម្បីត្រៀមសម្រាប់ពិធីមង្គលការ។
យ៉ាងណាមិញ ចំពោះពិធីមង្គលការ ដែលនឹងមកដល់ខាងមុខនេះ បានធ្វើឲ្យ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិរូបនេះ ខកខានមិនបានចូលរួមឲ្យក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមអារ៉ាបីសាអូឌីត នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម ក៏បានចេញសារសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រផងដែរ សម្រាប់អវត្តមានរបស់ខ្លួនក្នុងក្រុមជម្រើសជាតិ៕
តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនារូបថតរបស់អ្នកទាំងពីរបន្តិចមើល ថាផ្អែមល្ហែមកម្រិតណា៖
loading...

ភោជនីយដ្ឋាន ដែលមានទេសភាពស្រស់ស្អាតបំផុត លំដាប់ពិភពលោក សឹងតែធ្វើឲ្យអ្នកលែងឃ្លាន!

ភោជនីយដ្ឋាន ដែលមានទេសភាពស្រស់ស្អាតបំផុត លំដាប់ពិភពលោក សឹងតែធ្វើឲ្យអ្នកលែងឃ្លាន!

ពិភពលោកមួយនេះ សម្បូរទៅដោយ ទីកន្លែងដែលមានភាពអស្ចារ្យជាច្រើន ដែលអ្នកគួរតែទៅទស្សនា យ៉ាងហោចណាស់ ក៏បានម្តងក្នុងមួយជីវិតរបស់អ្នកដែរ។ ជាពិសេស អាហារប្លែកៗ ប្រចាំតំបន់ជុំវិញពិភពលោក ដែលអ្នកគួរតែសាកល្បង។
ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងភោជនីយដ្ឋានមួយចំនួន បែរជាធ្វើឲ្យអ្នក មិនចាប់អារម្មណ៍នឹងអាហារដែលអ្នកទទួលទានទៅវិញ ទោះបីជាម្ហូបនោះមានរសជាតិឆ្ងាញ់ និងមានសេវាកម្មល្អកម្រិតណាក៏ដោយ។ នេះក៏ព្រោះតែ ទីតាំងភោជនីយដ្ឋានទាំងនោះ មានភាពស្រស់ស្អាតខ្លាំង រហូតទាល់តែមិនឃ្លានផងក៏មិនដឹង។
ខាងក្រោមនេះ គឺជាភោជនីយដ្ឋាន ទាំង ១៣ ដែលនឹងធ្វើឲ្យអ្នកជក់ចិត្ត ទាក់អារម្មណ៍ជាប់តែទៅនឹងទេសភាព ដ៏អស្ចារ្យមិនអាចបំភ្លេចបាន! 
# ភោជនីយដ្ឋាន “Grotta Palazzese” ក្នុងរដ្ឋ Bari ប្រទេស អ៊ីតាលី
ភោនីយដ្ឋាន ដ៏ទាក់ទាញមួយនេះ មានទីតាំងស្ថិតក្នុងទីក្រុង Polignano a Mare រដ្ឋ Bari ប្រទេសអ៊ីតាលី។ ជាពិសេស Grotta Palazzese ត្រូវបានសាងសង់ ក្នុងរូងថ្ម ជាច្រើនសត្សវត្សកន្លងមកហើយ និងបានក្លាយជាទីកន្លែងទទួលទានអាហារ មួយគ្មានពីរ របស់ពិភពលោក។ ភោជនីយដ្ឋាននេះ មានកម្ពស់ប្រមាណ ២២ ម៉ែត្រកន្លះ ពីនីវ៉ូសមុទ្រ ដែលអាចឲ្យអ្នកទទួលទានអាហារ ព្រមទាំងគយគន់សម្រស់ឆ្នេរ ក្នុងពេលតំណាលគ្នា។ Grotta Palazzese បើកតែក្នុងរដូវក្តៅប៉ុណ្ណោះ (ពីខែឧសភា ដល់ខែតុលា) និងមានតម្លៃមុខម្ហូប ចាប់ពី ១០០ ដុល្លារអាមេរិកឡើងទៅ។ 

# ភោជនីយដ្ឋាន “Le Panoramic” ក្នុងតំបន់ Chamonix ប្រទេស បារាំង
ភោជនីយដ្ឋាន Le Panoramic នេះមានទីតាំងនៅលើភ្នំ ដែលមានកម្ពស់ ៣,០០០ ម៉ែត្រ ពីលើកម្រិតកម្ពស់ទឹកសមុទ្រ នៅក្នុងតំបន់ភ្នំ Alps ប្រទេសបារាំង។ Le Panoramic មិនត្រឹមតែជាភោជនីយដ្ឋាន ដែលបម្រើអាហារថ្ងៃត្រង់ និងអាហារសម្រន់ប៉ុណ្ណោះទេ វាថែមទាំងមានទិដ្ឋភាពជាទេសភាពភ្នំ Mont-Blanc ដ៏ស្រស់ស្អាតប្លែកភ្នែកទៀតផង។ នៅទីនោះមានម្ហូបអាហារបែបប្រពៃណី ក៏ដូចជា pasta ស៊ុប សាច់បន្ទះ និងថ្លើមក្ងានផងដែរ។ 
# ភោជនីយដ្ឋានក្រោមសមុទ្រ “Ithaa” នៅម៉ាល់ឌីវ
ភោជនីយដ្ឋាននៅក្រោមសមុទ្រមួយនេះ មានជម្រៅ ៥ ម៉ែត្រ និងត្រូវបានរចនាឡើង សម្រាប់តែភ្ញៀវ ១៤ នាក់តែប៉ុណ្ណោះ។ ភោជនីយដ្ឋាន Ithaa ដែលមានទេសភាពដ៏ធំទូលាយ នៃទិដ្ឋភាពសមុទ្រ ២៧០ដឺក្រេនេះ ផ្តល់នូវអាហារបែបអឺរ៉ុប និងអាហារក្នុងស្រុករួមគ្នា ប៉ុន្តែភ្ញៀវដែលមកកាន់ទីនោះ មិនមែនសុទ្ធតែមានគោលបំណងទទួលទានអាហារ តែម្យ៉ាងនោះទេ។ ជាពិសេស ភោជនីយដ្ឋាននេះ អាចកក់សម្រាប់ប្រារព្ធពីធីជប់លៀង ឬពីធីមង្គលការបានថែមទៀតផង។ 
# ភោជនីយដ្ឋាន “Ali Barbour” នៅឆ្នេរសមុទ្រ Diani ប្រទេស កេនយ៉ា
ប្រសិនបើអ្នកមានឱកាសបានទៅ ប្រទេស កេនយ៉ា នោះអ្នកមិនត្រូវភ្លេចទៅកាន់ ភោជនីយដ្ឋាននេះឲ្យសោះ! ភោជនីយដ្ឋាន Ali Barbour មានទីតាំងនៅក្នុងរូងភ្នំ ដែលអាចមើលធ្លុះដល់មេឃ ហេតុនេះអ្នកនឹងមិនមានអារម្មណ៍ថា គួរឲ្យខ្លាចឡើយ។ ផ្នែកខាងក្នុងនៃ Ali Barbour មានរចនាបទតាមបែបប្រពៃណី អាហ្រ្វិក។ ជាពិសេស ពន្លឺភ្លើងពិល ដែលបង្កើតជាបរិយាកាសបែបវេទមន្ត និងរ៉ូមែនទិក (ល្អបំផុត សម្រាប់ការណាត់ជួបរវាងគូស្នេហ៍)។ 
# ភោជនីយដ្ឋាន “The Sierra Mar” ប្រទេស កាលីហ្វញ៉ា
ភោជនីយដ្ឋានរបស់ប្រទេសកាលីហ្វញ៉ានេះ មានទីតាំង នៅលើចំណោតដីខ្ពស់ នៅជិតទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco)។ នៅភោជនីយដ្ឋាន The Sierra Mar នេះ អ្នកនឹងភ្ញាក់ផ្អើលពីទេសភាពថ្ងៃលិច ដ៏សែនស្រស់ស្អាតជាក់ជាមិនខានឡើយ! ជាពិសេស ទីនោះប្រើប្រាស់គ្រឿងផ្សំអាហារប្រចាំតំបន់ ចាប់តាំងពីព្រឹក ដល់ល្ងាចផងដែរ។ 
# ហាងកាហ្វេ “The River” ក្នុងទីក្រុង ញូវយ៉ក
ក្រៅពី តម្លៃថ្លៃកប់ពពក និងបរិយាកាសបែបអ្នកអភិជននោះ ហាងកាហ្វេនេះ មានទេសភាពដ៏សែនស្រស់ស្អាត ដែលនឹងធ្វើឲ្យអ្នកចងចាំ ពេញមួយជីវិតរបស់អ្នក! The River លាតសន្ធឹងតាមក្រោមបណ្តោយស្ពាន Brooklyn ជាមួយនឹងទេសភាពសន្លឹម ដាច់កន្ទុយភ្នែក នៃអាគារខ្ពស់ៗ របស់ទីក្រុងញូវយ៉ក និងរូបសំណាកតំណាងឲ្យសេរីភាព (Statue of Liberty) ទៀតផង។ 
# ភោជនីយដ្ឋាន “The Samaya Villas Bali” លើកោះបាលី ប្រទេស ឥណ្ឌូនេស៊ី
កោះបាលី មានភាពល្បីល្បាញដោយសារតែ ទេសភាពថ្ងៃលិច និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត មិនគួឲ្យជឿ។ ហេតុនេះ អ្នកនឹងកាន់តែរំភើបជាក់ជាមិនខាន ប្រសិនបើអ្នកបានអង្គុយទទួលទានអាហារ នៅលើឆ្នេរនោះ! នៅទីនោះ អ្នកអាចទទួលទានអាហារ ដែលមានរសជាតិឆ្ងាញ់លំដាប់ពិភពលោក ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងទេសភាពថ្ងៃលិច រួមគ្នា ដែលមិនអាចបំភ្លេចបាន។ 
# ភោជនីយដ្ឋាន “Le Jules Verne” ក្នុងទីក្រុងប៉ារីស ប្រទេស បារាំង
Le Jules Verne គឺជាភោជនីយដ្ឋានមួយ ដែលមានភាពល្បីល្បាញខ្លាំងបំផុត ប្រចាំទីក្រុងប៉ារីស ដែលមានទីតាំងស្ថិត នៅក្នុង Eiffel Tower និងមានកម្ពស់ ១២៤ ម៉ែត្រ។ នៅពេលថ្ងៃ ពន្លឺថ្ងៃធម្មជាតិ ជះពាសពេញភោជនីយដ្ឋាន។ រីឯនៅពេលល្ងាចវិញ បរិយាកាសក្នុងភោជនីយដ្ឋាន មានភាពស្ងប់ស្ងាត់ និងអន្លង់អន្លោច។ នៅទីនោះ អ្នកអាចសម្លឹងមើលទេសភាពជុំវិញទីក្រុង ស្តាប់តន្ត្រីពិរោះៗ និងបរិភោគអាហារលំដាប់ខ្ពស់ ក្នុងពេលតែមួយ។ 
# ភោជនីយដ្ឋានលើអាគារខ្ពស់ “The Skyline Queenstown” ប្រទេស នូវែលសេឡង់
តំបន់ Queenstown គឺជាតំបន់ទេសចរណ៍ផ្សងព្រេង ដែលបានទាក់ទាញ ភ្ញៀវទេសចរណ៍ជាច្រើន ទៅកំសាន្ត ដោយការជិះក្បូនលេង លោតទម្លាក់ខ្លួនពីទីខ្ពស់ និងកីឡាបែបរន្ធត់ៗផ្សេងៗទៀត។ ជាពិសេស នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន អ្នកមិនចាំបាច់ទៅណាឆ្ងាយឡើយ ដោយអ្នកគ្រាន់តែជិះ កន្រ្តកយោងឡើងទៅ The Skyline Queenstown នោះអ្នកនឹងអាចទទួលបានការទទួលទានអាហារដ៏ឆ្ងាញ់ពិសារ ជាមួយនឹងការគយគន់ទេសភាពដែលសឹងតែមិនអាចដកភ្នែកបាន។ 
# ភោជនីយដ្ឋាន “Delaire Graff” ក្នុងទីក្រុង Stellenbosch ប្រទេស អាហ្វ្រិកខាងត្បូង
នៅពេលដែលអ្នកអង្គុយទទួលទានអាហារនៅ Delaire Graff អ្នកនឹងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត របស់ភ្នំ Simonsberg និងវាលចំការទំពាំងបាយជូរ ប្រចាំប្រទេស អាហ្វ្រិកខាងត្បូង។ ទេសភាពទាំងនោះ បានធ្វើឲ្យ Delaire Graff ក្លាយជាភោជនីយដ្ឋានមួយ ដែលមានបរិយាកាស ដ៏អស្ចារ្យ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺអ្នកអាចទទួលទានអាហារតាមបែបអាហ្វ្រិកកម្រៗ ជាច្រើនមុខ ជាមួយនឹងស្រាផលិតក្នុងស្រុកនោះទៀតផង។ 
# ភោជនីយដ្ឋាន “Ngorongoro Crater Lodge” ក្នុងតំបន់ Ngorongoro ប្រទេស តង់ហ្សានី
ភោជនីយដ្ឋាន និងសណ្ឋាគារ Ngorongoro Crater គឺជាទីតាំងមួយដែលមានភាពទាក់ទាញខ្លាំងក្លាណាំស់ ក្នុងប្រទេស តង់ហ្សានី។ ទំហំផ្ទៃដីជុំវិញនោះ មានវិសាលភាព ៨,៣០០ គីឡូម៉ែត្រការ៉េ លាតសន្ធឹងពៅជ្រលងភ្នំ Rift ទៅជ្រលងភ្នំ Serengeti ដែលអាចឲ្យអ្នកមើលឃើញប្រទេសអាហ្វ្រិក បានមួយផ្នែកធំ។ អ្នកអាចយកកែវពង្រីកទៅតាម ដើម្បីមើលឃើញសត្វជាច្រើនក្បាល នៅតាមវាលស្មៅ។ 
# ភោជនីយដ្ឋាន “The Signature Room ជាន់ទី ៩៥” ក្នុងទីក្រុងឈីកាហ្គោ
ប្រសិនបើអ្នកមានក្តីសុបិន ចង់មើលឃើញភាពស្រស់ស្អាត នៃទីក្រុងឈីកាហ្គោទាំងមូលនោះ អ្នកមិនត្រូវភ្លេច ភោជនីយដ្ឋាន The Signature Room ជាន់ទី ៩៥ ឡើយ (នៅជាន់ទី ៩៦ មានជាបារ)។ អ្នកអាចគយគន់ទេសភាព ភ្លើងពណ៌ ដ៏សែនស្រស់ស្អាតនៃទីក្រុង ជាមួយនឹងទេសភាពបឹង Michigan ទៀតផង។ ជឿទេថា អ្នកអាចនឹងមិនចាប់អារម្មណ៍ ទទួលទានអាហារឡើយ នៅពេលដែលបានឃើញទេសភាពទីក្រុង ឈីកាហ្គោនោះ។ 
# ភោជនីយដ្ឋានលើសមុទ្រ “Ocean Restaurant” លើកោះ Bora Bora
កោះ Bora Bora មានភាពល្បីល្បាញ ដោយសារតែសមុទ្រថ្លាឆ្វង់ និងរមណីយដ្ឋានដ៏ប្រណីត។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ ភោជនីយដ្ឋានប្រចាំកោះ Bora Bora អនុញ្ញាតឲ្យភ្ញៀវទេសចរ អាចអង្គុយទទួលទានអាហារលើទឹកសមុទ្រថ្លាឆ្វង់ ដូចជាកញ្ចក់នោះបានទៀតផង។ អ្នកមិនត្រឹមតែបរិភោគអាហារ ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តប៉ុណ្ណោះទេ អ្នកនឹងអាចថែមទាំងគយគន់ទេសភាពសមុទ្រ បានយ៉ាងសប្បាយរីករាយផងដែរ៕ 
loading...

ខាងក្រោមនេះ គឺជាស្នាដៃសិល្បៈ និងស្ថាបត្យកម្ម ទាំង ១០ ដែលអ្នកនឹងចង់ដឹងចង់ឮខ្លាំងបំផុត។ អ្នកប្រាកដជាភ្ញាក់ផ្អើល នៅពេលដែលអ្នកបានអាន! # បន្ទប់នៅលើកំពូល ទួលអេហ្វែល (Eiffel Tower)

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!


ការងារសិល្បៈ ជាមួយនឹងស្ថាបត្យកម្ម ជាច្រើន គឺសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ពាសពេញទូទាំងពិភពលោក។ ប៉ុន្តែ ប្រសិនបើអ្នកបានសិក្សា អំពីប្រវត្តិសាស្ត្ររបស់វាទាំងនោះ បានដិតដល់បន្ថែមបន្តិចទៀតនោះ អ្នកនឹងរកឃើញថា មានរឿងសំងាត់ជាច្រើន ដែលអ្នកមិនបានដឹងទាល់តែសោះ។
ខាងក្រោមនេះ គឺជាស្នាដៃសិល្បៈ និងស្ថាបត្យកម្ម ទាំង ១០ ដែលអ្នកនឹងចង់ដឹងចង់ឮខ្លាំងបំផុត។ អ្នកប្រាកដជាភ្ញាក់ផ្អើល នៅពេលដែលអ្នកបានអាន! 
# បន្ទប់នៅលើកំពូល ទួលអេហ្វែល (Eiffel Tower)



Eiffel Tower គឺជាសំណង់អាគារលោហៈ ដែលមានទីតាំងលើតំបន់សួនសាធារណៈ Champ de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ១៨៨៩។ Eiffel Tower មានកម្ពស់រហូតដល់ទៅ ៣២៤ ម៉ែត្រ ដែលជាសំណង់អាគារខ្ពស់ជាងគេបង្អស់ នៅក្នុងប្រទេសបារាំង។
រីឯលោក Gustave Eiffel ដែលជាអ្នករចនា Eiffel Tower ដ៏អស្ចារ្យនេះឡើង ក៏បានសាងសង់ នូវបន្ទប់ដូចជាផ្ទះមួយ សម្រាប់ខ្លួនគាត់ នៅលើកំពូលខ្ពស់បង្អស់។ គាត់តែងតែទៅសម្រាកនៅទីនោះ និងទុកសម្រាប់ទទួលភ្ញៀវទៀតផង។ នៅលើកំពូលនោះ មានផ្ទះបាយមួយ បន្ទប់ទឹកមួយ បន្ទប់គេងពីរ និងបន្ទប់ទទួលភ្ញៀវមួយ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត។ សព្វថ្ងៃនេះ វាបានក្លាយជាសារៈមន្ទីរហើយ។ 





# ច្រវាក់ដាច់ នៅនឹងជើងរូបសំណាក “The Statue of Liberty”
The Statue of Liberty មានទីតាំងនៅលើកោះ Liberty Island នៅកំពង់ផែទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបសំណាកនេះមានកម្ពស់ ៤៦ ម៉ែត្រ (បើគិតតាំងពីដីខាងក្រោម ដល់កំពូលខាងលើ មានកម្ពស់ ៩៣ ម៉ែត្រ)។ ប្រជាជនបារាំង បានប្រគល់រូបសំណាកនេះ ជូនអាមេរិក នៅថ្ងៃខួបលើកទៅ ១០០ នៃបដិវត្តន៍អាមេរិក។
The Statue of Liberty ជានិមិត្តរូបតំណាងសេរីភាព ប្រជាធិបតេយ្យភាព និងការបំបាត់នូវទាសភាព។ នេះជាហេតុ ដែលយើងឃើញមានច្រវាក់ដាច់ នៅត្រង់ជើង របស់រូបសំណាក។ ជាក់ស្តែង មានភ្ញៀវទេសចរជាច្រើននាក់ ដែលមើលរំលងត្រង់ចំណុចនេះ។ 





# រូបគំនូរ Mona Lisa
រូបគំនូរ ដ៏ល្បីល្បាញ “Mona Lisa” (ឬត្រូវបានគេហៅថា La Gioconda) រូបគំនូរពាក់កណ្តាលបញ្ឈរ នៃស្រ្តីម្នាក់ ដែលបានគូរដោយវិចិត្រករ ជនជាតិអ៊ីតាលី លោក Leonardo da Vinci។ រូបគំនូរនេះ បានក្លាយជាសិល្បៈដែលមានភាពល្បីល្បាញបំផុត និងអស្ចារ្យបំផុតលើលោក។
ជាក់ស្តែង មានវិចិត្រករជាច្រើន ដែលបានគូររូប Mosa Lisa ឡើងវិញ។ ប៉ុន្តែ អ្នកដឹងទេថា លោក Leonardo da Vinci បានគូររូប Mona Lisa មួយបន្ថែមទៀត ដោយខ្លួនគាត់ផ្ទាល់។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះរូបគំនូរលើកទីពីរ របស់គាត់ មានចំនុចខុសគ្នាបន្តិចបន្តួចថែមទៀតផង។ មានមនុស្សមួយចំនួនគិតថា វាអាចជាស្នាដៃរបស់វិចិត្រករដទៃ ប៉ុន្តែ អ្នកជំនាញ ធ្វើការអះអាងថា វាគឺជាស្នាដៃរបស់ Leonardo da Vinci ។ 





# រូងពេលវេលា នៅឯ Mount Rushmore
Mount Rushmore មានទីតាំងនៅលើភ្នំ Rushmore ប្រទេស អាមេរិក។ Mount Rushmore គឺជាចម្លាក់ មានរូបផ្ទៃមុខរបស់ប្រធានាធិបតីទាំង ៤ របស់អាមេរិក ដូចជា George Washington Thomas Jefferson Theodore Roosevelt និង Abraham Lincoln ដែលមានកម្ពស់ ១,៧៤៥ ម៉ែត្រពីនីវ៉ូសមុទ្រ។
នៅអំឡុងការសាងសង់ចម្លាក់នេះ ស្ថាបត្យករ Gutzon Borglum បានចង់បង្កើតសាលមួយ នៅក្នុងរូបចម្លាក់ ដែលសាលនោះ មានគោលបំណងចង់ឲ្យ អ្នកជំនាន់ក្រោយ អាចដឹងពីកំណត់ត្រាផ្សេងៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសអាមេរិកទាំងមូល។ ហេតុនេះ គាត់ក៏បានជីករូងមួយ នៅពីក្រោយក្បាលរបស់លោកប្រធានាធិបតី Abraham Lincoln ។ ប៉ុន្តែក្រោយមកលោក Borglum ក៏បានស្លាប់ ទាំងមិនទាន់សាងសង់រួច។ សព្វថ្ងៃនេះ គេហៅរូងភ្នំនោះថា ជារូងពេលវេលា (Time capsule)។ 





# រូបរាងពិត របស់ចម្លាក់ Sphinx
The Great Sphinx នៃរដ្ឋធានី Giza គឺជារូបបដិមា ថ្មកំបោរ ដែលបង្ហាញពីសត្វទេវកថាមួយបែប ដែលមានខ្លួនជាតោ និងក្បាលជាមនុស្ស។ រូបបដិមា ដ៏អស្ចារ្យសម្បើមនេះ មានទីតាំងនៅដីខ្ពង់រាប ភាគខាងលិចទន្លេនីល រដ្ឋធានី Giza ប្រទេសអេហ្ស៊ីប។ The Great Sphinx គឺជារូបចម្លាក់ដែលមានវ័យចំណាស់ ជាងគេបង្អស់ក្នុងពិភពលោក។
តាំងពីដើមឡើយ រូបចម្លាក់នេះ មានលាបពណ៌ភ្លឺចែងចាំង ហើយថែមទាំងមានច្រមុះ និងពុកចង្ការ តាមបែបប្រពៃណីទៀតផង។ អ្នកជំនាញជាច្រើនជឿថា ដើមកំណើត Sphinx គឺមានក្បាលជាតោ រីឯក្បាលមនុស្សលើចម្លាក់នេះ ត្រូវបានឆ្លាក់តាមក្រោយប៉ុណ្ណោះ។ 






# អ្នកបង្កើត The Leaning Tower នៃទីក្រុង Pisa
The Leaning Tower នៃទីក្រុង Pisa គឺជាប៉ម ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក យ៉ាងល្បីល្បាញ ដោយសារតែលក្ខណៈផ្អៀងរបស់វា។ The Leaning Tower មានកម្ពស់ ៥៥.៨៦ ម៉ែត្រ នៅចំហៀងខាងទាប និងមានកម្ពស់ ៥៦.៦៧ ម៉ែត្រ នៅចំហៀងខាងខ្ពស់។
ប៉មដ៏ខ្ពស់នេះ មានអាថ៌កំបាំងជាច្រើន។ ម្នាក់ៗ សុទ្ធតែបានស្គាល់ពីភាពអស្ចារ្យរបស់វា ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថា ប៉មកណ្តឹងប្រចាំទីក្រុង Pisa នេះ សាងសង់ដោយនរណាឡើយ និងគ្រាន់តែដឹងថា វាត្រូវបានសាងសង់រយៈពេលជាង ២០០ ឆ្នាំមកហើយ។ ប្រវត្តិវិទូ បានសន្និដ្ឋានថា The Leaning Tower អាចជាផែនការសាងសង់របស់លោក Bonanno Pizano ឬអាចជាលោក Diotisalvi ដែលបានសាងសង់អាគារមួយ មានរចនាបទស្រដៀងគ្នា នៅជិតប៉មនោះដែរ។ 





# ផ្ទៃមុខ របស់រូបគំនូរ Danaë របស់ Rembrandt
Danaë គឺជារូបគំនូរ របស់វិចិត្រករ Rembrandt ដែលបានគូសតាំងពីឆ្នាំ ១៦៣៦ មកម្ល៉េះ។ សព្វថ្ងៃនេះ រូបគំនូររបស់គាត់ ស្ថិតនៅក្នុងសារមន្ទីរ Hermitage របស់ប្រទេស រុស្ស៊ី។
Rembrandt បានចាប់ផ្តើមគូសរូបគំនូរ Danaë បន្ទាប់ពីរៀបការបាន ២ ឆ្នាំជាមួយប្រពន្ធឈ្មោះ Saskia van Uylenburgh ។ មនុស្សជាច្រើន ក៏តែងតែជឿថា រូបគំនូរនោះ ជារូបរបស់ប្រពន្ធគាត់ដែរ។ ប៉ុន្តែ អ្នកជំនាញក៏ទើបតែនឹករកឃើញ អាថ៌កំបាំងនេះថ្មីៗ ដោយប្រើប្រព័ន្ធកាំរស្មី X ទើបបានដឹងថា រូបគំនូរនេះ បានគូរបន្ថែមម្តងទៀត នៅពេលដែលប្រពន្ធគាត់ស្លាប់ និងជាពេលដែលគាត់ទៅចាប់ចិត្តស្រលាញ់ស្រ្តីផ្សេងម្នាក់ទៀត ឈ្មោះ Geertje Dircx ។ ហេតុនេះ ផ្ទៃមុខរបស់ Danaë គឺជាការរួមបញ្ចូលគ្នា រវាងមុខរបស់មនុស្សស្រីដែលគាត់ស្រលាញ់ទាំង ២ នាក់។ 


# ឈ្មោះពិត របស់នាឡិកាយក្ស Big Ben ក្នុងប្រទេសអង់គ្លេស
ប៉មនាឡិកាយក្ស Big Ben ដែលត្រូវបានគេស្គាល់ ពាសពេញពិភពលោកនោះ ស្ថិតក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៨៥៥ ជាមួយនឹងកម្ពស់ រហូតដល់ទៅ ៩៦ ម៉ែត្រ។
ជាក់ស្តែងឈ្មោះ Big Ben គឺគ្រាន់តែជា ឈ្មោះរបស់កណ្តឹង ដែលមាននៅក្នុងប៉មនោះប៉ុណ្ណោះ មិនមែនសំដៅលើអាគារទាំងមូលនោះទេ។ រហូតមកដល់ខែកញ្ញា ឆ្នាំ ២០១២ អាគារនេះ មានឈ្មោះជាផ្លូវការថា “The Bell Tower of the Palace of Westminster” ប៉ុន្តែ សព្វថ្ងៃនេះ ឈ្មោះផ្លូវការរបស់វាគឺ “The Elizabeth Tower” ។ មកដល់ឥលូវនេះ ក៏មិនមានមនុស្សច្រើនដែរ ដែលដឹងថា Big Ben ជាឆ្មោះរបស់កណ្តឹងនោះ។ 





# ពណ៌របស់ស្ពាន The Golden Gate
ស្ពាន The Golden Gate គឺជាស្ពានយោលមួយ ដែលមានកម្ពស់ ២២៧.៤ ម៉ែត្រ និងមានបណ្តោយប្រវែង ២.៧ គីឡូម៉ែត្រឯណោះ។ ស្ពាននេះ សាងសង់ចាប់តាំងពីឆ្នាំ ១៩៣៣ ដល់ ១៩៣៧ និងចាប់សម្ពោធជាផ្លូវការ នៅថ្ងៃទី ២៧ ខែឧសភា ១៩៣៧។
ស្ពាននេះ ចំណាយពេលយ៉ាងយូរ ទម្រាំតែកងទ័ពជើងទឹកសហរដ្ឋអាមេរិក យល់ព្រមឲ្យសាងសង់។ បន្ទាប់ពីបានអនុញ្ញាតរួច កងទ័ពជើងទឹកអាមេរិក ចង់ឲ្យស្ពាននេះ លាបពណ៌លឿង និងឆ្នូតខ្មៅ ដើម្បីឲ្យស្ពាននេះ មើលមិនឃើញ នៅពេលចុះអ័ព្ទ។ ចុងក្រោយ លោក Irving Morrow ដែលជាស្ថាបត្យករ បានបញ្ចុះបញ្ចូលកងទ័ពទាំងនោះ ឲ្យយល់ព្រមលាបស្ពាននោះ ពណ៌ទឹកក្រូចចាស់វិញ។ ពណ៌នេះមិនត្រឹមតែ អាចបំបាំងកាយស្ពាន បានគ្រប់រដូវនោះទេ វាថែមទាំងជាពណ៌ដែលទាក់ទាញទៀតផង។ 




# ផ្ទៃមេឃ លើរូបគំនូរ The Scream
រូបគំនូរ The Scream គឺជាគំនូរដែលគូរឡើង ដោយវិចិត្រករ Edvard Munch នៅចន្លោះឆ្នាំ ១៨៩៣ និងឆ្នាំ ១៩១០។ លោក Munch បានដាក់ឈ្មោះគំនូរនេះ ជាភាសាអាល្លឺម៉ង់ថា “Der Schrei der Natur” ដែលអាចប្រែមកបានថា “សំឡេងស្រែក របស់ធម្មជាតិ”។
នៅក្នុងឆ្នាំ ២០០៣ ក្រុមតារាវិទូ បានដាក់ទ្រឹស្តី លើរូបគំនូរនេះថា ជាការបង្ហាញពីបន្ទុះភ្នំភ្លើង Krakatoa ក្នុងឆ្នាំ ១៨៨៣ ទើបបានជាមានមេឃពណ៌បែបនេះ។ វាជាបន្ទុះភ្នំភ្លើង ដែលមានធូលី និងកម្ទេចភ្លើង ពាសពេញបរិយាកាស និងមិនមែនជា ទេសភាពថ្ងៃលិច ធម្មតានោះទេ៕