Thursday, January 12, 2017

លោក Bill Gates៖ ជំនាញចំនួន៣ នឹងទទួលបានជោគជ័យខ្ពស់ ក្នុងទីផ្សារការងារនាពេលអនាគត

Tags


លោក Bill Gates៖ ជំនាញចំនួន៣ នឹងទទួលបានជោគជ័យខ្ពស់ ក្នុងទីផ្សារការងារនាពេលអនាគត

អាមេរិក៖ លោក Bill Gates ដែលជាសហគ្រិនបច្ចេកវិទ្យាដ៏ល្បីមួយរូប និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft នោះ បាននិយាយថា មុខជំនាញចំនួន ៣ នឹងទទួលបានជោគជ័យខ្ពស់បំផុត ក្នុងទីផ្សារការងារនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News។
ជាញឹកញាប់លោកតែងធ្វើការជាមួយនឹងអ្នកបង្កើតរបស់ថ្មី អានសៀវភៅអំពីអនាគតរបស់មនុស្សជាតិ និងឧបត្ថម្ភដល់គម្រោងនានា ដើម្បីជំរុញការរីកចម្រើនរបស់សហគមន៍។ ហើយដោយយោងតាមទិន្នន័យដែលប្រមូលបាន លោក Bill Gates បានសន្និដ្ឋានថាអ្នកដែលមានប្រវត្តិទាក់ទងទៅនឹងជំនាញចំនួន៣ គឺវិទ្យាសាស្រ្ត, វិស្វកម្ម និងសេដ្ឋកិច្ច នឹងមានតម្រូវការខ្ពស់បំផុតលើទីផ្សារការងារអនាគត។
ថ្លែងប្រាប់លោក Daniel Roth និពន្ធនាយកវិបសាយ LinkedIn ក្នុងកិច្ចសម្ភាសន៍មួយ មហាសេដ្ឋីរូបនេះ បាននិយាយថា “បុគ្គលិកដែលមានជំនាញណាមួយ ក្នុងចំណោមជំនាញទាំង៣ខាងលើនេះ នឹងក្លាយទៅជាបុគ្គលម្នាក់ នៃការផ្លាស់ប្តូរសម្រាប់ស្ថានប័នទាំងអស់របស់ពួកគេ”។ 
លោកបន្តថា “ខ្ញុំពិតជាគិតថា ចំណេះដឹងមូលដ្ឋាននៃវិទ្យាសាស្ត្រ, គណិតវិទ្យា សេដ្ឋកិច្ច នឹងមានការងារជាច្រើននៃអាជីវកម្ម ទាមទារឲ្យមានចំណេះដឹងទាំងនេះនាថ្ងៃអនាគត»។ លោកបន្ថែមថា អ្នកមិនចាំបាច់ទាល់តែជាអ្នកជំនាញក្នុងការសរសេរកូដ ឬជំនាញខាងតារាងខួបគីមីទេ ប៉ុន្តែគឺត្រូវមានសមត្ថភាពក្នុងការគិតពីអ្វីដែលអ្នកជំនាញទាំងនោះអាចធ្វើ នោះវានឹងអាចជួយអ្នកបានច្រើន។
លោក Bill Gates បានបញ្ជាក់បន្ថែមថា វាមិនចាំបាច់នោះទេ ដែលតម្រូវឲ្យអ្នកអាចសរសេរកូដបាននោះ ប៉ុន្តែអ្នកត្រូវតែយល់ពីអ្វីដែលវិស្វករទាំងអស់នោះ អាចធ្វើបាន និងមិនអាចធ្វើបាន។ បុគ្គលដែលមានជំនាញទាំង៣នេះ នឹងធ្វើឲ្យមានការវិវឌ្ឍន៍ទៅលើឧស្សាហកម្មរបស់អ្នក៕ 


EmoticonEmoticon