Thursday, January 12, 2017

ទស្សនាវីដេអូនេះរួច អ្នកនឹងមិនពិបាក ក្នុងការរៀបចំវ៉ាលីរបស់អ្នក នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះទេ (មានវីដេអូ)


ទស្សនាវីដេអូនេះរួច អ្នកនឹងមិនពិបាក ក្នុងការរៀបចំវ៉ាលីរបស់អ្នក នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះទេ (មានវីដេអូ)

រៀបចំឥវ៉ាន់ទៅដើរលេង គឺជារឿងមួយដ៏លំបាក ជាពិសេសនៅពេលដែលគេអនុញ្ញាតឲ្យប្រើតែកាបូបដៃមួយប៉ុណ្ណោះ ដើម្បីធ្វើដំណើរ។ ប៉ុន្តែស្រ្តីម្នាក់នេះបានធ្វើការដោះស្រាយ បញ្ហាមួយនេះជូនអ្នករួចហើយ តាមរយៈការបង្កើតវីដេអូមួយដែលបង្ហាញអំពីរបៀប ដែលនាងរៀបចំរបស់របរ ជាច្រើនមុខចូលទៅក្នុងកាបូបយួរតូចមួយរបស់នាង។
តារាសម្តែង Rachel Grant អាយុ៣៩ឆ្នាំ ដែលបានកើតនៅប្រទេស ហ្វីលីពីន និងធំធាត់នៅចក្រភពអង់គ្លេសរូបនេះ បានបង្ហាញអំពីរបៀប រៀបចំរបស់របររបស់នាងយ៉ាងពិសេស រួមមានការយកប្រអប់ដាក់ Contact Lense ទៅដាក់ឡេ និងរៀបចំសម្លៀកបំពាក់ ដែលអាចពាក់បានច្រើនម៉ូតជាដើម។
នាងបានប្រាប់មកកាន់សារព័ត៌មាន MailOnline ថា “ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន កំពុងតែពិនិត្យមើលវ៉ាលីនៅឯច្រកចូល ក៏ព្រោះតែកន្លែងដាក់វ៉ាលីដែលនៅខាងលើកៅអីអង្គុយ គឺពេញអស់តែម្តងនៅរយៈពេលប៉ុន្មានថ្ងៃនេះ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត បង្ហាញពីរបៀបរៀបចំរបស់របរដាក់ក្នុង កាបូបដែលអាចឲ្យយើងទាំងអស់គ្នា ដាក់វានៅខាងក្រោមកៅអីអង្គុយរបស់យើងបាន ហើយខ្ញុំនឹងហោះហើរទៅកាន់ទីក្រុងឡុង ជាមួយកាបូបមួយនេះ”។
វីដេអូ ដែលត្រូវបានថតដោយអតីតមិត្តស្រីរបស់ James Bond មួយរូបនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកចូលចិត្តផ្សងព្រេង និងមនុស្សសង្គមនិយម ដោយត្រូវបានគេទស្សនាជាង ពីរលានដងរួចមកហើយ នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។
តារារូបស្រស់ Rachel បានយកប្រអប់ដាក់ Contact Lens ទៅដាក់វត្ថុរាវ និងឡេ ព្រោះវាអាចជួយសន្សំសំចៃកន្លែង និង វាមានចំនុះក្រោមកម្រិត ដែលគេអនុញ្ញាតឲ្យដាក់នៅក្នុងការបូបយួរពេលហោះហើរ។ 
តោះ! ឥឡូវយើងទៅទស្សនាវីដេអូមួយនោះទាំងអស់គ្នា!


EmoticonEmoticon