Thursday, January 12, 2017

ស្វែងយល់ពី របៀបរាប់ថ្ងៃខែ ដើម្បីមានផ្ទៃពោះ និងវិធីសាស្រ្ត ក្នុងការកំណត់ភេទ របស់ទារកក្នុងផ្ទៃ!


ស្វែងយល់ពី របៀបរាប់ថ្ងៃខែ ដើម្បីមានផ្ទៃពោះ និងវិធីសាស្រ្ត ក្នុងការកំណត់ភេទ របស់ទារកក្នុងផ្ទៃ!

ហេតុនេះហើយ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបគិតថ្ងៃខែ សម្រាប់យកបុត្រធីតា ទៅតាមពេលវេលា ដែលអ្នកចង់បាន។ ជាពិសេស អត្ថបទនេះនឹងបន្ថែមនូវវិធីសាស្រ្តមួយចំនួន ដើម្បីកំណត់ភេទទារក តាមដែលអ្នកចង់បានផងដែរ។ កុំបង្អង់យូរ តោះទៅតាមដានទាំងអស់គ្នា! 

# ពេលណាទើបជាពេលរួមភេទល្អបំផុត ដើម្បីមានផ្ទៃពោះ?
ពេលវេលា ដែលមានប្រសិទ្ធភាពបំផុត ក្នុងការមានផ្ទៃពោះរបស់ស្រ្តី គឺមានរយៈពេល ៦ ថ្ងៃ ជារៀងរាល់ខែ។ នៅក្នុងរយៈពេល ៦ ថ្ងៃនោះ មាន ៥ ថ្ងៃជា ថ្ងៃដែលនឹងត្រូវបញ្ចេញអូវុល និង ១ថ្ងៃទៀត ជាថ្ងៃបញ្ចេញអូវុល (ឬស៊ុតបង្កកំណើត)។
ស៊ុតបង្កកំណើតរបស់ស្រ្តី មានអាយុត្រឹមតែមួយថ្ងៃ ពេលដែលវាចេញមកតែប៉ុណ្ណោះ ប៉ុន្តែមេជីវិតឈ្មោល មានអាយុរបស់វា រហូតដល់ទៅ ១ សប្តាហ៍។ ហេតុនេះ ឱកាស ៦ ថ្ងៃនៃការមានផ្ទៃពោះរបស់ស្រ្តី គឺខ្ពស់។
អ្នកអាចធ្វើការរួមភេទ នៅមុនពេល ថ្ងៃបញ្ចេញអូវុល ១ ឬ ២ ថ្ងៃ។ ប៉ុន្តែប្រសិនជាអាច អ្នកគួរតែធ្វើការរួមភេទរៀងរាល់ ២ ទៅ៣ថ្ងៃម្តង ទើបជាការប្រសើរ។ ប្រសិនបើអ្នក ចង់ឲ្យកាន់តែច្បាស់ អ្នកត្រូវតែដឹងថា អ្នកបញ្ចេញអូវុល ឬស៊ុតបង្កកំណើតនៅពេលណា។ ការបញ្ចេញស៊ុតអូវុល អាស្រ័យទៅលើកត្តាពីរគឺ ៖
• រយៈពេល នៃវដ្តរដូវ
• និងភាពទៀងទាត់ នៃរដ្តរដូវ។
រយៈពេលនៃវដ្តរដូវ អាចខ្លីត្រឹម ២២ ថ្ងៃមករដូវម្តង ឬរយៈពេលវែង រហូត ៣៦ ថ្ងៃទើបមករដូវម្តង។ ជាធម្មតា ស្រ្តីនឹងមករដូវ ក្រោយពីបញ្ចេញអូវុលបាន ១២ ទៅ ១៤ ថ្ងៃ។ ប្រសិនបើអ្នកមានរយៈពេលនៃវដ្តរដូវ ២៨ ថ្ងៃ អ្នកនឹងបញ្ចេញអូវុល នៅអំឡុងថ្ងៃទី ១៤។ ប្រសិនបើរយៈពេលនៃវដ្តរដូវរបស់អ្នកខ្លី អ្នកអាចបញ្ចេញអូវុល នៅថ្ងៃបន្ទាប់ ក្រោយពីមករដូវអស់។ ប្រសិនបើអ្នកមានរយៈពេលនៃវដ្តរដូវវែង អ្នកនឹងបញ្ចេញអូវុល នៅអំឡុង ២ សប្តាហ៍ក្រោយពីមករដូវអស់។
ផ្ទុយទៅវិញ មនុស្សស្រីជាងពាក់កណ្តាលរបស់ពិភពលោក មានថ្ងៃមករដូវខុសៗគ្នា រហូតច្រើនជាង ៧ ថ្ងៃក៏មាន។ ហេតុនេះ ប្រសិនបើអ្នកមានរយៈពេល នៃវដ្តរដូវខុសៗគ្នា ពីមួយខែ ទៅមួយខែ ថ្ងៃបញ្ចេញអូវុល ក៏មានភាពខុសគ្នាទៅតាមសប្តាហ៍របស់វាដែរ។
ហេតុនេះហើយបានជា ការរួមភេទរាល់ ២ ទៅ ៣ ម្តង នៅអំឡុងមួយវដ្តរដូវ (ខែដែលអ្នក និងដៃគូចង់បានបុត្រ) ជាវិធីមានប្រសិទ្ធភាពបំផុត។ វាល្អជាងអ្នក ចំណាយកម្លាំង និងខួរក្បាលផ្តោតលើការរាប់ថ្ងៃបញ្ចេញអូវុលយ៉ាងលំបាក។ ជាងនេះទៅទៀត ការរួមភេទរៀងរាល់ ២ ទៅ ៣ ថ្ងៃម្តង អាចជួយបង្កើនគុណភាពមេជីវិតឈ្មោលបានល្អជាង ការរួមភេទជារៀងរាល់ថ្ងៃ។
# តើស្រ្តីអាចដឹងថា ខ្លួននឹងត្រូវបញ្ចេញអូវុល ដោយការសង្កេត បានដែរឬទេ?
ជាក់ស្តែង ស្រ្តីអាចដឹងពីពេល ដែលស្បូនបញ្ចេញអូវុលបាន បើមិនដូច្នោះទេ ក៏អាចសម្គាល់ឃើញពីភាពខុសប្លែកមួយចំនួនបានដែរ។ សញ្ញាណមួយចំនួន ដែលប្រាប់អ្នកថាអូវុល ត្រូវបានបញ្ចេញ កើតឡើង នៅបន្ទាប់ពីពេលអ្នកអស់រដូវ ឬនៅអំឡុង ៣ សប្តាហ៍ មុនពេលការមករដូវខែបន្ទាប់។ អ្នកគួរព្យាយាមសង្កេតមើលរោគសញ្ញាដូចខាងក្រោម ៖ 
• ទ្វារមាស មានហូរទឹករំអិលច្រើនខុសពីធម្មតា (មានសភាពដូចជាស៊ុតស ដែលគេហៅវាថាជា Fertile mucus)
• មានអារម្មណ៍ថា មិនសូវស្រួលត្រង់ចំហៀងពោះ (mittelschmerz)
• មានចំណង់ផ្លូវភេទ ។
អ្នកដែលមានបញ្ហាវដ្តរដូវមិនទៀងទាត់ខ្លាំង មានការលំបាក ក្នុងការប៉ាន់ប្រមាណថ្ងៃបញ្ចេញអូវុល ឬស៊ុតបង្កកំណើតបន្តិចហើយ។ ហេតុនេះ មានតែការត្រួតពិនិត្យមើលទឹករំអិលតាមទ្វារមាស ជាប្រចាំ និងធ្វើការរួមភេទ ក្នុងអំឡុងពេលមានទឹករំអិលនោះទេ ទើបជាជម្រើសល្អ។ ឬក៏ដូចតាមដែលលើកឡើងខាងលើរួចមកហើយគឺ រួមភេទរាល់ ២ ទៅ ៣ ថ្ងៃម្តង នៅអំឡុងមួយវដ្តរដូវ (ខែដែលអ្នក និងដៃគូចង់បានបុត្រ)។
# វិធីសាស្រ្ត ក្នុងការកំណត់ភេទ របស់ទារកក្នុងផ្ទៃ
១. ប្រសិនបើអ្នកចង់បានកូនប្រុស អ្នកត្រូវ...
• ទទួលទានអាហារ ដែលសំបូរទៅដោយប៉ូតាស្យូម រួមមានដូចជា ចេក ទឹកដូង ផ្លែប៉ោម ដំឡូងបារាំង ប៉េងប៉ោះ ត្រីសាល់ម៉ុង ផ្លែប៊ឺរ ប្រូខូលី ផ្សិត និងសាច់សុទ្ធ។
• ទទួលទានអាហារ ដែលមានជាតិប្រៃដូចជា ដំឡូងចំណិត អូលីវ និងពោតលីង។
• ចៀសវាងផលិតផលទឹកដោះគោ ដូចជាឈីស យ៉ាអួ សូកូឡា -ល-។
• ទទួលទានជាតិកាហ្វេអ៊ីនបន្តិចបន្តួច ជារៀងរាល់ថ្ងៃ (***មិនត្រូវទទួលទានច្រើនលើសលុបឡើយ***)
• ឲ្យស្វាមីរបស់អ្នក ទទួលទានជាតិកាហ្វេអ៊ីន មុនរួមភេទឲ្យបាន ១៥ ទៅ ៣០ នាទី ដើម្បីឲ្យមេជីវិតឈ្មោល អាចមានល្បឿនលឿនជាងមុន
• ឲ្យស្វាមីស្លៀកប្រភេទខោខ្លី (boxer) និងចៀសវាងការកកិតខ្លាំង ដូចជាជិះកង់ជាដើម
• រួមភេទ ឲ្យចំថ្ងៃបញ្ចេញអូវុល (ស៊ុតបង្កកំណើត)
• រួមភេទ នៅពេលយប់
• ប្រើក្បាច់រួមភេទ ដោយឲ្យខាងប្រុសវាយលុកពីខាងក្រោយ (ក្បាច់សុនខ ឬក្បាច់ឈរ)
២. ប្រសិនបើអ្នកចង់បានកូនស្រី អ្នកត្រូវ...
• ទទួលទានអាហារដែលមានជាតិផ្អែម ជាតិកាល់ស្យូម និងជាតិម៉ាញ៉េស្យូមខ្ពស់ ដូចជាទឹកដោះគោ ទឹករ៉ែ យ៉ាអួ ឈីស ស៊ុត គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ ផ្លែក្រូច(ទឹកក្រូច) គ្រាប់អាល់ម៉ុង សាច់មាន់ តៅហ៊ូ សណ្តែក និងសណ្តែកខ្មៅ
• ចៀសវាងអាហារ ដែលសំបូរទៅដោយជាតិប្រៃ និងប៉ូតាស្យូមខ្ពស់
• ចៀសវាងការទទួលទានជាតិកាហ្វេអ៊ីន
• ឲ្យដៃគូខាងបុរស ស្លៀកខោ ឬខោក្នុងឲ្យរាងតឹងបន្តិច
• រួមភេទនៅមុនថ្ងៃបញ្ចេញអូវុល ឲ្យបាន ២ ទៅ ៣ ថ្ងៃ
• រួមភេទ នៅពេលថ្ងៃ
• ប្រើក្បាច់រួមភេទ ដោយឲ្យខាងប្រុសនៅពីលើខាងស្រី៕ 


EmoticonEmoticon