Friday, January 13, 2017

ស្រី្តមេផ្ទះគួរដឹង! គ្រឿងផ្សំក្នុងផ្ទះបាយ ៤ប្រភេទនេះ អាចជួយកែខៃអាការៈ «គេងស្រមុក» បានយ៉ាងល្អ!


ស្រី្តមេផ្ទះគួរដឹង! គ្រឿងផ្សំក្នុងផ្ទះបាយ ៤ប្រភេទនេះ អាចជួយកែខៃអាការៈ «គេងស្រមុក» បានយ៉ាងល្អ!

មនុស្សដែលមានអាការៈគេងមិនលក់ គឺពិតជាជួបការលំបាកខ្លាំងណាស់ ទម្រាំតែបានគេងលក់ម្តងៗ ហើយប្រសិនបើអ្នក ដែលគេងនៅក្បែរនោះមិនថាតែ ឪពុកម្តាយ បងប្អូន មិត្តរួមបន្ទប់ ឬសូម្បីប្តីប្រពន្ធ គេងស្រមុកទៀតនោះ គឺច្បាស់ជាស៊យធំមិនខាន។ 
មួយវិញទៀត បើខ្លួនឯងផ្ទាល់ជាអ្នកដែលមាន អាការៈគេងស្រមុកជាប្រចាំ រឹតតែពិបាកខ្លាំងជាងនោះទៅទៀត ព្រោះមិនត្រឹមតែ នាំឱ្យមានការរំខាន ដល់អ្នកគេងក្បែរប៉ុណ្ណោះទេ ថែមទាំងមាន ការអៀនខ្មាស យ៉ាងខ្លាំង ពិសេសពេលគេងជាមួយដៃគូស្នេហារបស់ខ្លួន។ 



ប៉ុន្តែពេលនេះគួរឈប់បារម្ភព្រោះ យើងក៏មានវិធីនៅក្នុងការជួយកាត់បន្ថយការ គេងស្រមុកបាន ដែលមួយក្នុងចំណោមវិធីជាច្រើនផ្សេងទៀតនោះគឺ ដោយគ្រាន់តែប្រើគ្រឿងផ្សំនៅក្នុងផ្ទះបាយទាំងនេះ។ វាពិតជាងាយស្រួលបំផុត ប៉ុន្តែប្រហែលជាមានស្ត្រីមេផ្ទះមួយចំនួន មិនបានចាប់អារម្មណ៍ទេមើលទៅ។ នោះគឺការយកវាមិនធ្វើជាឱសថងាយៗ ជួយកាត់បន្ថយការស្រមុកបានយ៉ាងល្អ៖
១. ខ្ទឹមក្រហម៖ គួរជ្រើសរើសខ្ទឹមដែលចាស់មកបរិភោគ ព្រោះវាអាចជួយផ្តល់សំណើម ដល់បំពង់ក ជួយឱ្យប្រព័ន្ធដង្ហើមធ្វើការបានល្អប្រសើរ។ ក្រៅពីនេះវាក៏ជួយកែ ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ និងបញ្ចុះកំណកជាតិខ្លាញ់ក្នុងសរសៃឈាម ផងដែរ។ វិធីប្រើនោះ គឺយកវាមកចម្អិនធ្វើជាអាហារទទួលទានជារៀងរាល់ថ្ងៃ បរិភោគជាប់ជានិច្ចយ៉ាងហោចណាស់ឱ្យបានពីរខែ នោះអ្នកនឹងឃើញប្រសិទ្ធភាព ឬបរិភោគស្រស់ៗរឹតតែប្រសើរ ព្រោះវាមិនបានឆ្លងកាត់កំដៅ ពិសេសគឺក្លិនវានៅថ្មីៗ។
២. ម្ទេសអាចម៍ឆ្មា៖ វាមានរសជាតិហឹរ ដែលអាចជួយបើកផ្លូវដង្ហើមឱ្យទទួល ជាតិសំណើមចូលទៅក្នុងបំពង់ក ហើយសារធាតុ Capsaicin ក្នុងម្ទេស ក៏អាចជួយ កាត់បន្ថយភាពតឹងណែននៃសាច់ដុំ នៅជុំវិញបំពង់ខ្យល់ឱ្យល្អឡើង វាសាកសមណាស់ជាមួយមនុស្ស ដែលមានបញ្ហាផ្លូវដង្ហើម ដើម្បីជួយកាត់បន្ថយគេងស្រមុក។
៣. ខ្ញីស្រស់៖ នាំយកមើមខ្ញីស្រស់ទំហំ ប្រហែលប៉ុនមេដៃ ឬ៥ក្រាម ទៅដាំជាមួយ ទឹកឱ្យពុះហើយទទួលទានបន្តិចម្តងៗ នោះវានឹងជួយឱ្យប្រព័ន្ធដង្ហើមមាន សកម្មភាពល្អប្រសើរជំនួយដល់ផ្លូវដង្ហើមទ្វេដង។
៤. ជីរនាងវង៖ មានប្រសិទ្ធភាពអាចព្យាបាលជំងឺផ្តាសាយ និងជំងឺរលាកទងសួត ជួយឱ្យប្រព័ន្ធដង្ហើម ធ្វើការបានល្អប្រសើរនៅពេលគេង មានកាល់ឡូរីទាបសាកសម សម្រាប់អ្នក ដែលចង់កាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ និងអាចជួយកាត់បន្ថយ កូឡេស្តេរ៉ុលក្នុងឈាម ព្រមទាំងត្រួតពិនិត្យទម្ងន់បានយ៉ាងល្អ។
ដឹងដូច្នេះហើយ ស្រ្តីមេផ្ទះទាំងឡាយ សូមកុំភ្លេចលាយជាមួយអាហារតាមពេល បរិភោគឱ្យបានទៀងទាត់ ដើម្បីចៀសវាង អាការៈគេងស្រមុកតទៅទៀត៕


EmoticonEmoticon