Thursday, January 12, 2017

គេងមិនគ្រប់គ្រាន់ មិននឹកស្មានថាអាចប៉ះពាល់ដល់ខួរក្បាល យ៉ាងដូច្នេះសោះ...!


គេងមិនគ្រប់គ្រាន់ មិននឹកស្មានថាអាចប៉ះពាល់ដល់ខួរក្បាល យ៉ាងដូច្នេះសោះ...!

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការសិក្សាថ្មីរបស់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Zurich បានបង្ហាញឲ្យដឹងថា ការគេងមិនគ្រប់គ្រាន់គឺអាចបំផ្លាញគ្រប់ផ្នែកទាំងអស់ នៃខួរក្បាលរបស់កុមារដែលកំពុងអភិវឌ្ឍន៍។
ជាពិសេស តាមរយៈការរកឃើញថ្មីនេះ ក៏បានបង្ហាញទៀតដែរថា ការខូចខាតសំខាន់បំផុតនោះ គឺស្ថិតនៅផ្នែកខាងក្រោយ នៃសំណុំខួរក្បាល ដែលជាផ្នែកមួយមានតួនាទី សម្រាប់ការធ្វើចលនា និងការវែកញែកហេតុផល និងការយកចិត្តទុកដាក់ជាដើម។ 

លើសពីនេះទៅទៀតនោះ ដំណើរការនៃការគេង អាចត្រូវបានធ្វើឡើង នៅក្នុងខួរក្បាល ភ្ជាប់ជាមួយនឹងកុមារភាព វាអាចប៉ះពាល់ដល់ការលូតលាស់ របស់ខួរក្បាលបាន។ ដូច្នេះហើយ ការគេងឲ្យបានច្រើន គឺជាតម្រូវការសំខាន់ សម្រាប់ខួរក្បាល ផ្នែកខាងក្រោយរបស់កុមារ។ ដោយសារការរកឃើញថ្មី ហាក់យឺតពេលបន្តិច ដូច្នេះហើយទាំងកុមារ និងយុវវ័យ ត្រូវការពេលវេលាគេង បន្ថែមឲ្យបានច្រើន ដើម្បីឲ្យខួរក្បាលអាចដំណើរការ បានល្អប្រសើរឡើងវិញ។
ក្នុងនោះផងដែរ តាមរយៈការស្រាវជ្រាវ ទៅលើក្មេងមួយក្រុមចំនួន ១៣នាក់ ដែលមានអាយុចន្លោះពី ៥ឆ្នាំ និង១២ឆ្នាំ បានបង្ហាញថា ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់ មានចំនួន ៥០ភាគរយ។ ជាលទ្ធផល បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យដំណើរការខួរក្បាលចុះខ្សោយ ជាពិសេសខួរក្បាលផ្នែកខាងក្រោយ និងកញ្ចឹង.ក។
វាអាចទៅរួចដែលផលប៉ះពាល់ ស្ថិតក្នុងរយៈពេលជាបណ្តោះអាសន្ន ហើយកើតឡើងតែក្នុងពេល វេលាសំខាន់ នៅពេលដែលខួរក្បាលកំពុងស្ថិតក្នុងការលូតលាស់។ ប៉ុន្តែសម្រាប់ពេលនេះ លទ្ធផលការស្រាវជ្រាវ បានណែនាំឲ្យដឹងថា ការចូលគេយប់ជ្រៅ ឬមិនគ្រប់គ្រាន់ អាចមានផលប៉ះពាល់ផ្សេងៗ ទៅលើខួរក្បាលរបស់កុមារ ច្រើនជាងវ័យជំទង់៕ 
ប្រភព ៖ Dailymail
កំណត់ហេតុខ្មែរឡូត៖
ងាកមកចាប់អារម្មណ៍ការគេងស្រមុកវិញម្តង
វាជារឿងធម្មតា ដែលមនុស្សរាល់គ្នា តែងស្រមុកម្តងម្កាល ប៉ុន្តែប្រសិនបើវាកើតឡើង ជាញឹកញាប់នោះវាអាចប៉ះពាល់ដល់បរិមាណ និងគុណភាពការគេងរបស់អ្នក សមាជិកគ្រួសារ និងអ្នកដែលគេងជាមួយគ្នា។ ការគេងស្រមុក អាចឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ មានភាពអស់កម្លាំងនៅពេលថ្ងៃ ឆាប់ខឹង និងប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ ជាងនេះទៅទៀត វាអាចផ្តល់ជាការរំខានដល់ដៃគូ និងអាចបង្កើតជាបញ្ហាទំនាក់ទំនង រវាងគ្នានឹងគ្នា។ ហើយការគេងបែកបន្ទប់គ្នាក៏មិនមែនជា ដំណោះស្រាយដែរ។
# អ្វីទៅជាបញ្ហាគេងស្រមុក?
ការគេងស្រមុក កើតឡើងនៅពេលដែលខ្យល់ដង្ហើម មិនអាចឆ្លងកាត់ច្រមុះ និងបំពង់ក បានប្រក្រតី បណ្តាលឲ្យជាលិកាជុំវិញនោះញ័រ និងធ្វើឲ្យមានសម្លេងស្រមុកចេញមក។ មនុស្សដែលគេងស្រមុក មានបញ្ហាសុខភាពភាគច្រើនទាក់ទង នឹងបំពង់ក និងច្រមុះ។ រីឯ ទីតាំងរបស់អណ្តាត ក៏ជាចំណែក ប៉ះពាល់ដល់ដំណើរការខ្យល់ដង្ហើមផងដែរ។
# មូលហេតុដែលបណ្តាលឲ្យគេងស្រមុក
• លើសទម្ងន់ ៖ ជាលិកាខ្លាញ់ និងសាច់ដុំខ្សោយ ជាមូលហេតុធំបំផុត របស់បញ្ហាអ្នកគេងស្រមុក។ ទោះបីជាអ្នកមិនជាធាត់ខ្លាំងក៏ដោយ បើអ្នកមានសាច់ច្រើននៅជុំវិញ ក ឬបំពង់ ក ក៏អាចឲ្យអ្នកគេងស្រមុកបានដែរ។
• អាយុ ៖ នៅពេលដែលអ្នកឈានចូលវ័យពាក់កណ្តាលអាយុ ឬចាស់ជាងនេះ បំពង់ក របស់អ្នកនឹងកាន់តែតូច សាច់ដុំបំពង់ក ក៏កាន់តែតូច។
• ពីធម្មជាតិ ៖ មនុស្សប្រុស មានផ្លូវដង្ហើមតូចជាងមនុស្សស្រី ជាហេតុដែលមនុស្សប្រុសមានបញ្ហាគេងស្រមុក ជាងមនុស្សស្រី។ បំពង់កតូច ក្រអូមមាត់ឆែប ដុះសាច់បំពង់ក និងលក្ខណៈរាងកាយផ្សេងទៀត សុទ្ធតែអាចបង្កើតជាបញ្ហាស្រមុក។
• ច្រមុះ និងប្រហោងឆ្អឹងមានបញ្ហា ៖ អាការៈតឹងច្រមុះ ឬការរាំងស្ទះផ្លូវដង្ហើម ធ្វើឲ្យមានការលំបាកដល់ការដកដង្ហើម និងបណ្តាលឲ្យមានបញ្ហាគេងស្រមុក។
• ការសេពគ្រឿងស្រវឹង ជក់បារី និងថ្នាំពេទ្យមួយចំនួន ៖ ការទទួលទានគ្រឿងស្រវឹង ការជក់បារី និងថ្នាំពេទ្យមួយចំនួន ក៏អាចធ្វើឲ្យមានបញ្ហាគេងស្រមុកដែរ។
• ឥរិយាបថគេង ៖ ការគេងផ្ងារត្រង់ខ្នងភ្លឹង អាចធ្វើឲ្យស្ទះខ្យល់ដង្ហើម ក្នុងបំពង់កបាន រួចបណ្តាលឲ្យស្រមុកតែ


EmoticonEmoticon