Friday, January 13, 2017

មហាសេដ្ឋី​ Jack Ma​ ៖ អ្នកក្រ​ជា​មនុស្ស​ ដែល​ពិបាក​រកស៊ី​ជាមួយ​បំផុត​ (មានវីដេអូ)


មហាសេដ្ឋី​ Jack Ma​ ៖ អ្នកក្រ​ជា​មនុស្ស​ ដែល​ពិបាក​រកស៊ី​ជាមួយ​បំផុត​ (មានវីដេអូ)

លោក​ Jack Ma​ គឺ​ជា​អ្នកជំនួញ​ និង​មហាសេដ្ឋី​ជនជាតិ​ចិន​ ដ៏​ល្បី​មួយ​រូប​ក្នុង​លោក​ ដោយ​ក្នុង​នោះ​រូបលោក​ផ្ទាល់​ គឺ​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន ​Alibaba Group ​ដែល​ជា​ក្រុមហ៊ុន​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ ក្នុង​រយៈពេល​មួយ​ឆ្នាំៗ។​
ក្នុង​នោះ​ដែរ​ លោក​មហាសេដ្ឋី​រូប​នេះ​តែង​ផ្ដល់​នូវ​ពាក្យសម្ដី​មាស​ជាច្រើន​ ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ​ ការ​តស៊ូ​ និង​ភាព​ជោគជ័យ​ តែ​ក្នុង​ចំណោម​នោះ​ មាន​ប្រធានបទ​មួយ​ដែល​លោក​បាន​និយាយ​ ហើយ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ នោះ​គឺ​ប្រធានបទ​៖ អ្នកក្រ​ គឺ​ជា​មនុស្ស​ដែល​ពិបាក​រកស៊ី​ជាមួយ​បំផុត​ ។
អ្នកក្រ ​គឺ​ជា​មនុស្ស​ដែល​ពិបាក​រកស៊ី​ជាមួយ​បំផុត​! តើ​ហេតុអ្វី​បាន​ជា​លោក​ Jack Ma​ និយាយ​បែបនេះ?​ ខាងក្រោម​ជា​ហេតុផល​របស់​លោក​ ដូច្នេះ​សូម​មើល​ទៅ​មើល៍​តើ​សម​ហេតុផល​ដែរ​ឬទេ?​
- នៅ​ពេល​ឲ្យ​អ្វី​មួយ​ដល់​ពួកគេ​ដោយ​មិន​គិត​ថ្លៃ​ ពួកគេ​នឹង​ថា​វា​ជា​ល្បិច​
- នៅ​ពេល​ប្រាប់​ពួកគេ​ថា​ វា​ជា​ការ​វិនិយោគ​ខ្នាត​តូច​ ពួកគេ​នឹង​និយាយ​ថា​រក​លុយ​មិន​សូវ​បាន​ច្រើន​
- នៅ​ពេល​ប្រាប់​ពួកគេ​ឲ្យ​បោះ​ទុន​ឲ្យ​ធំ​ ពួកគេ​នឹង​និយាយ​ថា​គ្មាន​លុយ​
- នៅ​ពេល​ប្រាប់​ពួកគេ​ឲ្យ​សាក​ល្បង​នូវ​អ្វី​ដែល​ថ្មី​ ពួកគេ​នឹង​និយាយ​ថា​គ្មាន​បទពិសោធន៍​ ធ្វើ​មិន​កើត​
- នៅ​ពេល​ប្រាប់​ពួកគេ​ថា​ វា​ជា​ជំនួញ​បែប​ធម្មតា​ ពួកគេ​នឹង​និយាយ​ថា​ពិបាកធ្វើ
- នៅ​ពេល​ប្រាប់​ពួកគេ​ថា​ វា​គឺ​ជា​ជំនួញ​បែប​ថ្មី​ ពួកគេ​នឹង​និយាយ​ថា​ វា​ជា​ទីផ្សារមានច្រើនកម្រិត
- នៅ​ពេល​ប្រាប់​ពួកគេ​ឲ្យ​បើក​ហាង​លក់​ទំនិញ​ ពួកគេ​នឹង​និយាយ​ថា​ វា​គ្មាន​សេរីភាព​
- នៅ​ពេល​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​ជំនួញ​ ពួកគេ​នឹង​និយាយ​ថា​គ្មាន​ជំនាញ៕

ផ្សេងទៀតពី Jack Ma របស់​ខ្មែរឡូត៖
យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា សេចក្តីសម្រេចនេះ ត្រូវបានប្រកាសក្រោយពីលោក Xi Jinping ប្រធានាធិបតីរបស់ប្រទេស ចិន បានបញ្ចប់ដំណើរទស្សនកិច្ច ជាផ្លូវការក្នុងរយៈពេល ៤ថ្ងៃ នៅឯប្រទេស អង់គ្លេស រួចមក ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រី David Cameron បានប្រកាសតែងតាំង លោក Jack Ma អគ្គនាយកនៃក្រុមហ៊ុន Alibaba និងជាអ្នកជំនួញ ដ៏ឆ្នើមប្រចាំប្រទេសចិន មកធ្វើជាទីប្រឹក្សាផ្ទាល់ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម។


EmoticonEmoticon