Friday, January 13, 2017

យល់ដឹងពីវិធីសាស្រ្ត យកលុយបង្កើតជាលុយ តាមរយៈអ្នកវិនិយោគ មានបទពិសោធន៍ច្រើនឆ្នាំ


យល់ដឹងពីវិធីសាស្រ្ត យកលុយបង្កើតជាលុយ តាមរយៈអ្នកវិនិយោគ មានបទពិសោធន៍ច្រើនឆ្នាំ

ភ្នំពេញ៖ រូបិយប័ណ្ណ ដើរតួនាទីយ៉ាងសំខាន់ និងជារបស់ដែលមិនអាចខ្វះបានឡើយ  ក្នុងការសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់មនុស្សគ្រប់រូប។ ជាពិសេស អ្នកណាៗក៏ចង់កាន់កាប់លុយ ឲ្យបានច្រើនសន្ធឹកសន្ធាប់ដែរ។ ប៉ុន្តែ អ្វីដែលជាបញ្ហានោះគឺ តើអ្នកនឹងបង្កើនលុយរបស់អ្នក ឲ្យកាន់តែច្រើនតាមវិធីណា?
ជាការពិតណាស់ មនុស្សយើងជាទូទៅ តែងតែឆ្លើយថា មានតែការខិតខំប្រឹងប្រែងធ្វើការរកស៊ីប៉ុណ្ណោះ ខណៈដែលពួកគេកំពុងមើលរំលង វិស័យទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន ជាពិសេស គឺទីផ្សារឧបករណ៍និស្សន្ទតែម្តង។ ប្រិយមិត្តភាគច្រើន ប្រហែលជាចង់ដឹងហើយថា នេះជាអ្វី និងមានន័យយ៉ាងដូចម្តេចជាមិនខាន។

តោះទៅស្រាយចម្ងល់ទាំងអស់នេះ ជាមួយលោក ចេង តារាវុធ ដែលជា Business Manager នៅក្នុងក្រុមហ៊ុន Golden FX Link (Cambodia) Co., Ltd ដែលលោកមានបទពិសោធន៍ជាង ៥ ឆ្នាំមកហើយលើវិស័យនេះ។ បើនិយាយពីចំណេះដឹងរបស់ Business Manager រួបនេះ លោកបានទទួលនូវវគ្គបណ្ដុះបណ្ដាលជាច្រើន ជាពិសេសជាមួយអ្នកជំនាញជនជាតិសាំងហ្គាពួរដ៏ល្បីឈ្មោះគឺ លោក Mario Sighn និងលោក Jonathan។
លោក តារាវុធ បានលើកឡើងថា ៖ “សម្រាប់វិស័យឧបករណ៍និស្សន្ទនេះ ស្តាប់ទៅអាចនឹងពិបាកយល់បន្តិច ប៉ុន្តែប្រសិនបើយើងនិយាយអោយស្រួលស្ដាប់ វាគឺការទិញលក់ហាងឆេងមាស និង លុយ (រូបិយប័ណ្ណ)។ ដូច្នេះ ឧស្សាហកម្មនេះ មានន័យថា យើងធ្វើការទិញលក់ មាសនិងលុយ។ ក្នុងករណីអតិថិជនចង់មកធ្វើការវិនិយោគក្នុងឧស្សាហកម្មនេះ គាត់ត្រូវតែយល់ដឹងពីការទិញលក់ ហាងឆេងលុយ និងមាស ទើបពួកគាត់អាចធ្វើការវិនិយោគបាន។ ប្រសិនបើគាត់គ្មានចំណេះដឹងពី ការទិញលក់នេះទេ គាត់ត្រូវតែមកជួបជាមួយនឹងក្រុមហ៊ុនសិន ដើម្បីឲ្យក្រុមហ៊ុនផ្ដល់អ្នកជំនាញប្រឹក្សាវិនិយោគជូនគាត់។”
លោកបានបន្តថា ៖ “ការវិនិយោគនេះ គឺមិនមែនការទិញលក់ ដោយយើងកាន់លុយស្រស់ទៅដូរយកលុយស្រស់ ឬកាន់លុយសុទ្ធទៅទិញមាសស្រស់នោះទេ។ យើងត្រូវបើកជាគណនីធនាគារ ដែលផ្ដល់នូវភាពងាយស្រួល ព្រោះយើងមិនចាំបាច់ទៅដល់ដេប៉ូទិញទេ យើងគ្រាន់តែបញ្ជាទិញលក់តាមទូរស័ព្ទដៃ ឬកុំព្យូទ័រ ដោយប្រើប្រាស់ទុនរបស់យើង ដែលមានក្នុងគណនីធនាគារ។”
សម្រាប់ “ការជួញដូររូបិយប័ណ្ណ” គឺមិនមែនជាការដូរប្រាក់ នៅតាមបញ្ជរនោះទេ។ យើងធ្វើការទិញលក់ តែតម្លៃរបស់រូបិយប័ណ្ណតែប៉ុណ្ណោះ ពោលគឺវិនិយោគ ដោយយកលុយទៅបង្កើតជាលុយ។ ដើម្បីឲ្យងាយយល់ ឧទាហរណ៍ថា អតិថិជន គាត់ជ្រើសរើសទិញលុយខ្មែរ ធៀបជាមួយនឹងលុយដុល្លារអាមេរិក ក្នុងតម្លៃ ៣,៩០០៛ក្នុងមួយដុល្លារ។ អញ្ចឹង ពួកគាត់អាចយកលុយ ត្រឹមតែ ៣៩ ម៉ឺនរៀល ដើម្បីទិញបានលុយ ១០០ ដុល្លារ។ បន្ទាប់មក តម្លៃនៃលុយខ្មែរ ចាប់ផ្តើមប្រែប្រួលទៅជា ៤,០០០៛ ឬ ៤,១០០៛ ក្នុងមួយដុល្លារ នោះអតិថិជនអាចយកលុយដុល្លារ ដែលគាត់មាន ទៅដូរយកលុយខ្មែរមកវិញ ដែលគាត់នឹងទទួលបានប្រាក់រហូតដល់ទៅ ៤០ ម៉ឺន ឬ ៤១ ម៉ឺនឯណោះ។ នេះមានន័យថា គាត់ចំណេញបាត់ទៅហើយ!
ចំណែក "ការជួញដូរហាងឆេងមាស" គឺជាការទិញលក់តម្លៃឡើង ឬចុះរបស់មាស។ អតិថិជនអាចទិញមាស លក់មាស ទិញលុយ លក់លុយ តាមរយៈគណនីធនាគាររបស់ពួកគាត់ ដែលមាននោះឯង។
លោក តារាវុធ បានលើកឡើងដែរថា ៖ “សម្រាប់អត្ថប្រយោជន៍ពីការវិនិយោគ គឺមានច្រើនមែនទែន។ ទីមួយ គឺភាពងាយស្រួល។ ដូចដែលបានជម្រាបមុននេះដែរ គឺអតិថិជន គ្រាន់តែបើកគណនីធនាគារ ហើយពួកគាត់អាចទិញលក់បានគ្រប់ទីកន្លែង ២៤ ម៉ោងលើ ២៤ ម៉ោង ៥ ថ្ងៃក្នុងមួយសប្តាហ៍។ ពួកគាត់អាចទិញលក់គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ អ្វីដែលពិសេសមួយទៀតនោះ គឺសុវត្ថិភាព ដោយពួកគាត់មិនចាំបាច់ កាន់លុយរបស់គាត់ទៅកាន់បញ្ជរទិញលក់ណាមួយឡើយ ព្រោះវាអាចនឹងមានហានិភ័យតាមផ្លូវ ឬបាត់បង់ដោយប្រការណាមួយ។ មួយវិញទៀត យើងអាចរកប្រាក់ចំណេញបានទាំងពេលមាសចុះនិងឡើងថ្លៃ ព្រោះអតិថិជនមានជម្រើសក្នុងការទិញទិសដៅហាងឆេងចុះ ឬ ទិសដៅហាងឆេងឡើង។ នេះហើយជាភាពពិសេស ក្នុងការជួញដូរលើឧបករណ៍និស្សន្ទនេះ។ និយាយរួម ឲ្យតែយើងមានការរំពឹងទុកត្រូវទិសដៅ រួចធ្វើការទិញ ឬលក់ នោះយើងនឹងទទួលបានប្រាក់ចំនេញ។”
បើយោងទៅតាមសំដីរបស់ Business Manager នៃក្រុមហ៊ុន Golden FX Link រូបនេះ ពិភពលោក កំពុងតែបែរទៅរកវិស័យហិរញ្ញវត្ថុហើយ ហេតុនេះប្រជាជនទូទៅ គួរតែចំណាយពេលបន្តិចបន្តួច មកសិក្សាពីវិស័យហិរញ្ញវត្ថុ ទោះបីជាវិស័យហិរញ្ញវត្ថុប្រភេទណាក៏ដោយ ថាតើវាមានទំនោរបែបណា។ មិនតែប៉ុណ្ណោះ ពួកគាត់អាចនឹងមានឱកាស ប្រើប្រាស់ចំណេះដឹងទៅធ្វើការវិនិយោគលើវិស័យនេះ ដើម្បីទាញបានផលចំណេញសម្រាប់ខ្លួនទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Golden FX Link គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនសមភាគីកណ្ដាល និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ (អាជ្ញាបណ្ណលេខ ០០១) ជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ និងមានដៃគូជាក្រុមហ៊ុនសហការ ដ៏រឹងមាំនៅឯទីក្រុងហុងកុង ដែលមានឈ្មោះថា First Gold ដែលមានបទពិសោធន៍ លើវិស័យឧបករណ៍និស្សន្ទនេះជិត ៣០ ឆ្នាំមកហើយ។
ដើម្បីផ្ដល់ចំណេះដឹងដល់អ្នក ដែលមានចំណាប់អារម្មណ៍លើវិស័យនេះ ក្រុមហ៊ុន Golden FX Link នឹងបើកវគ្គបណ្ដុះបណ្ដាលមួយ នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ សម្រាប់អតិថិជន និងសាធារណៈជន ដោយឥតគិតថ្លៃ។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ចុះឈ្មោះសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ លោកអ្នកអាចទាក់ទងក្រុមហ៊ុន Golden FX Link Cambodia តាមរយៈអាសយដ្ឋាន អាគារ Golden Tower ផ្លូវ ២១៥ សង្កាត់ វាលវង់ ខ័ណ្ឌ ៧ មករា រាជធានីភ្នំពេញ ឬ តាមទូរស័ព្ទលេខ ០២៣ ២២ ៧៧៧៧។
សម្រាប់អតិថិជន​ ដែលចង់ប្រឹក្សាជាមួយលោក តារាវុធ ផ្ទាល់ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៩/០៧០ ៩២ ២២ ៣៣៕ 
loading...


EmoticonEmoticon