Thursday, January 12, 2017

ប្រយោគទាំង៧ ដែលអ្នកជោគជ័យមិននិយាយ


ប្រយោគទាំង៧ ដែលអ្នកជោគជ័យមិននិយាយ

ភាពជោគជ័យ មិនមែនចំណាយពេលតែមួយភ្លែត អាចកើតឡើងបាននោះទេ វាត្រូវចំណាយការខិតខំប្រឹងប្រែងធ្វើការជាច្រើនឆ្នាំ និងការបោះជំហានបន្តិចម្តងៗទៅមុខ ហើយវាក៏តម្រូវឲ្យមានភាពបត់បែនតាមកាលៈទេសៈ  និងការវិភាគដោយប្រយ័ត្ន នូវអ្វីដែលកំពុងតែធ្វើនៅក្នុងជីវិតរបស់អ្នក។
សម្រាប់បុគ្គលជោគជ័យ ពួកគេតែងតែលុបបំបាត់នូវពាក្យមួយចំនួនចេញពីវចនានុក្រមក្នុងខួរក្បាលរបស់ពួកគេ ក្នុងគោលបំណងដើម្បីបង្កើនល្បឿននៃការទទួលបានជោគជ័យ។ 
អ្នកជោគជ័យមួយរូប នឹងមិននិយាយពាក្យទាំង ៧ឃ្លាខាងក្រោមនេះឡើយ៖
១ ខ្ញុំស្អប់ការងាររបស់ខ្ញុំ
អ្នកជោគជ័យត្រូវតែមានគោលដៅ និងរក្សាអព្យាក្រឹត។ ចូរចងចាំថា មុនពេលទម្លាក់ការចោទប្រកាន់ ឬការគំរាមកំហែងណាមួយ ត្រូវតែប្រាកដថាអ្នកបានធ្វើការថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិជាមុនសិន។
២ វាមិនត្រឹមត្រូវឡើយ
មនុស្សជោគជ័យម្នាក់ មិនដែលត្អូញត្អែរថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ មិនត្រូវបានទទួលស្គាល់ ឬបរាជ័យក្នុងការទទួលបានការកោតសរសើរ ដែលពួកគេគួរតែទទួលបាននោះឡើយ។ មនុស្សគ្រប់គ្នាទទួលរងភាពអយុត្តិធម៌នៅក្នុងជីវិត ដែលនេះជាមូលហេតុដែលអ្នកគួរតែដឹងពីរបៀបដោះស្រាយ ជាមួយនឹងសេចក្តីថ្លៃថ្នូរ គឺជារឿងសំខាន់។ 
៣ វាមិនមែនជារបៀបដែលត្រូវបញ្ចប់នៅចំណុចនេះទេ
បំណងប្រាថ្នាសម្រាប់ការផ្លាស់ប្តូរ គឺជាលក្ខណៈដ៏សំខាន់មួយ នៃមនុស្សដែលទទួលបានជោគជ័យ។ អ្នកកាន់តែមានភាពងាយស្រួល ក្នុងការទទួលយករបស់ដែលថ្មី នោះអ្នកនឹងកាន់តែទទួលបានឱកាសកាន់តែច្រើន ក្នុងការចាប់យកសំណាង និងការសម្រេចអ្វីមួយដោយជោគជ័យ នៅក្នុងវិស័យរបស់អ្នក។ 

៤ វាមិនមែនជាការងារខ្ញុំនោះទេ
មនុស្សជោគជ័យពិតប្រាកដ គឺជាមនុស្សម្នាក់ដែលមិនគាបសង្កត់អ្នកដទៃ។ ផ្ទុយទៅវិញ ពួកគេរីករាយនឹងជួយមិត្តរួមការងារ ឲ្យទទួលបានភាពជោគជ័យផងដែរ។ ការដែលអាចធ្វើការជាក្រុម ក៏ដូចជាការលើកទឹកចិត្ត និងមានភាពជាមិត្តភក្តិនឹងគ្នា គឺជាផ្នែកដ៏សំខាន់បំផុត ដើម្បីទទួលបានការជោគជ័យ។
៥ វាមិនអាចទៅរួចបានឡើយ
ព្យាយាមកុំសម្លឹងមើលការលំបាករបស់អ្នក ដូចជាដុំថ្មមួយដុំ ដែលធ្ងើឲ្យអ្នកជំពប់ជើងដួល ប៉ុន្តែត្រូវគិតថា វាជាប្រកួតប្រជែងដ៏អស្ចារ្យ ក្នុងដំណើរផ្សងព្រេងនៃជីវិតរបស់អ្នក ហើយបញ្ហាក៏នឹងអាចដោះស្រាយបានកាន់តែងាយស្រួលថែមទៀត។
៦ វាគួរតែអាចសម្រេចទៅបាន តាមមធ្យោបាយផ្សេង
ប្រសិនបើអ្នកបរាជ័យ ចំពោះកិច្ចការសំខាន់ ដែលត្រូវបានផ្តល់ឲ្យអ្នក ជាអ្នកធ្វើ នោះការរិះគន់ និងស្តីបន្ទោសខ្លួនឯងរាល់ថ្ងៃគឺជារឿងដែលគ្មានប្រយោជន៍។ អ្នកត្រូវបញ្ឈប់ការស្តីបន្ទោសលើខ្លួនឯង ចំពោះកំហុសកន្លងមក ហើយជំនួសមកវិញនូវការរៀនសូត្រពីបរាជ័យទាំងនោះ និងបន្តទៅមុខទៀត។
៧ ខ្ញុំគ្មានជម្រើសអ្វីទាំងអស់
ឱកាសជាច្រើនតែងតែមានម្រាប់អ្នក។ បុគ្គលដែលទទួលបានជោគជ័យ នឹងរកឃើញវិធីមួយ ក្នុងការបង្កើតផ្លូវរបស់ខ្លួនដើម្បីទទួលបានជោគជ័យជានិច្ច។
ទាំងអស់នេះ គឺជាប្រយោគដែលបុគ្គលជោគជ័យ មិននិយាយ ដូច្នេះប្រសិនបើចង់ក្លាយជាបុគ្គលជោគជ័យមួយរូប អ្នកគួរតែរៀនលុបបំបាត់ពាក្យទាំងអស់នេះចេញពីការគិតរបស់អ្នក៕ 


EmoticonEmoticon