Friday, January 13, 2017

វិធីយកផ្លែត្រប់ពុតលំញង មកកែច្នៃធ្វើជាឱសថធម្មជាតិ ព្យាបាលជំងឺបានជាច្រើនមុខ!


វិធីយកផ្លែត្រប់ពុតលំញង មកកែច្នៃធ្វើជាឱសថធម្មជាតិ ព្យាបាលជំងឺបានជាច្រើនមុខ!

អ្នកធ្លាប់បានដឹងរួចមកហើយមែនទេ ពីអត្ថប្រយោជន៍ដ៏អស្ចារ្យពីត្រប់ពុតលំញង ដែលវាគឺជារុក្ខជាតិមួយប្រភេទ ដែលអាចជួយកែរោគបានយ៉ាងពូកែសក្តិសិទ្ធ បើប្រៀបធៀបទៅនឹងបន្លែផ្លែឈើដទៃៗទៀត។
លក្ខណៈពិសេសរបស់វាគឺទាំងដើម ទាំងឫស ស្លឹក និងផ្លែគឺសុទ្ធតែអាចនាំយកមកធ្វើជាថ្នាំព្យាបាលជំងឺផ្សេងៗយ៉ាងល្អ។ ថ្ងៃនេះ Khmerload នឹងនាំមកនូវរបៀបធ្វើត្រប់ពុតលំញងឱ្យក្លាយទៅជាឱសថ យ៉ាងពូកែស័ក្តិសិទ្ធសម្រាប់ជួយព្យាបាលជំងឺបានជាច្រើនមុខ ជូនដល់ប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់ដូចតទៅ៖
#របៀបយកត្រប់ពុតលំញងមកធ្វើជាទឹកតែ៖
-គ្រឿងផ្សំ៖
១. ផ្លែត្រប់ពុតលំញង
២.ស្លឹកតយ។
-វិធីធ្វើ៖
• នាំយកផ្លែត្រប់ពុតលំញងលាងស្អាតទៅដំឱ្យបែក ឯស្លឹកតយវិញ កាត់ទៅជាបំណែកតូចៗ។
• យកទាំងផ្លែត្រប់ពុតលំញង និងស្លឹកតយទៅហាលក្រោមកម្តៅថ្ងៃ (គួរហាលនៅក្រោមកម្តៅព្រះអាទិត្យដែលក្តៅល្អ យ៉ាងហោចណាស់ក៏៣ដងដែរ ដើម្បីធានាថាវាស្ងួតល្អហើយ)។
• ក្រោយស្ងួតល្អមែនទែនហើយ យករបស់ទាំងពីរមុខមកលីងម្តងមួយមុខៗ ដោយប្រើភ្លើងតិចៗ និងត្រូវប្រយ័ត្នកុំឱ្យវាខ្លោចឱ្យសោះ
• បន្ទាប់មកយកផ្លែត្រប់ពុតលំញង និងស្លឹកតយមកដំ ឬបុកឱ្យល្អិតៗ (ចំណាំ៖ ត្រូវញែករបស់ទាំងពីរដាក់ដាច់ដោយឡែកពីគ្នាជានិច្ច)។ ក្រោយបុកល្អិតហើយ ត្រូវយកវាទៅរែងផង រហូតដល់វាមានលក្ខណៈជា​​​​ម្ស៉ៅ។
• ចុងក្រោយយកម្ស៉ៅស្លឹកតយ និងម្ស៉ៅត្រប់ពុតលំញងមកលាយជាមួយគ្នាក្នុង សមាមាត្រ១:១ (មានន័យថាប្រើក្នុងបរិមាណស្មើគ្នា) បន្ទាប់មកក្រឡុកវាបញ្ចូលគ្នាឱ្យសព្វល្អ។
-វិធីប្រើ៖ តែប៉ុណ្ណេះអ្នកអាចឆុងវាលាយជាមួយទឹកក្តៅពិសាបានហើយ។ គ្រូពេទ្យណែនាំថា អ្នកអាចផឹកម្ស៉ៅដែលធ្វើរួចនេះក្នុងកំឡុង ពេល១០ថ្ងៃ។ បន្ទាប់មកត្រូវផ្អាកឈប់ទទួលទាន៣ថ្ងៃសិន ក្រោយមកសឹមធ្វើថ្មី ទទួលទានបន្តទៀតទើបល្អចំពោះសុខភាព។
-អត្ថប្រយោជន៍ដែលទទួលបាន៖ ទឹកតែដែលបានផ្សំចេញខាងលើនេះ តាមការ ស្រាវជ្រាវបង្ហាញថា វាមានប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើងដូចជា ជួយបណ្តេញកាកសំណល់ ប៉ូវកម្លាំង បំបាត់ក្អក អនុញ្ញាតឱ្យចរន្តឈាមរត់ស្រួល ជាងមុន បន្ថយអាការៈហើម កើតអាប់សែ កាត់បន្ថយជាតិស្ករនៅក្នុងឈាម បន្ថយ កូឡេសស្តេរ៉ុល និងជួយធ្វើឱ្យមានតុល្យភាពខាងផ្នែកប្រព័ន្ធរំលាយអាហារ ព្រមទាំង ជួយទប់ស្កាត់ការរីកសាយនៃកោសិកាមហារីក ជាពិសេសគឺអាចជួយ ព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងពូកែសក្តិសិទ្ធទៀតផង។
អ្នកដឹងទេថា នៅក្នុងតែធ្វើពីត្រប់ពុតលំញង១០០ក្រាម ផ្តល់ថាមពលដល់រាងកាយបាន៤៦ គីឡូកាល់ឡូរី ក្នុងនោះមានជាតិសរសៃ៦,១ក្រាម កាល់ស្យូម១៥៨មីលីក្រាម ផូស្វរ ១១០ មីលីក្រាម ជាតិដែក៧.១មីលីក្រាម វីតាមីនA ៥៥៤IU វីតាមីនB1 ០,១៧ មីលីក្រាម វីតាមីនB2០.០៩ មីលីក្រាម អៃតាស៊ីន ២.៦ មីលីក្រាម និងវីតាមីនC ៤មីលីក្រាម។
#របៀបធ្វើ និងវិធីប្រើថ្នាំដុសធ្មេញផ្សំចេញពីផ្លែត្រប់ពុតលំញង៖
អ្នកក៏អាចមានសុខភាពមាត់ធ្មេញក្រអូបប្រហើរ ដោយសារថ្វីដៃរបស់ខ្លួនឯង បានផងដែរ មកពីការធ្វើថ្នាំដុសធ្មេញផ្សំចេញពី​ ផ្លែត្រប់ពុតលំញងនៅក្បែរផ្ទះ។ មិនពិបាកទេ វាមានវិធីធ្វើបែបសាមញ្ញៗដូច្នេះឯង៖
១. យកផ្លែត្រប់ពុតលំញងបេះខ្នែងចេញ រួចលាងសម្អាតជាធម្មតា ហើយហាល ២-៣ ថ្ងៃដើម្បីឱ្យវាស្ងួតល្អ។
២. បន្ទាប់មកយកវាទៅលីង ប៉ុន្តែកុំដាក់ខ្លាញ់ ឬប្រេងឱ្យសោះ។ បច្ចេកទេសល្អបំផុតគឺត្រូវប្រើកំដៅមធ្យម និងមានគ្របគម្របផង ចាំយូរបើកមើលម្តងរហូតវាឡើងពណ៌ខ្មៅស្រគាំល្អ។
៣. យកទៅកិនឱ្យល្អិត តាមដែលអាចធ្វើបាន បន្ទាប់មកយកវាទៅរែងរហូតដល់បានជាម្ស៉ៅ។
៤. តាមរូបមន្តខ្លះ គេដាក់អំបិលផង ដោយដំបូងត្រូវយកអំបិលទៅលីងឱ្យស្ងួត និងបុកឱ្យម៉ត់ជាមុនសិន ទើបយកមកលាយគ្នាតាមក្រោយ។
៥. ពេលបានម្ស៉ៅមកពីត្រប់ពុតលំញងហើយ ជំហានបន្តទៀតគឺត្រូវលាយវា ជាមួយអំបិលដោយដាក់ក្នុងបរិមាណស្មើរគ្នាគឺម្នាក់១ភាគ បន្ទាប់មកក្រឡុក ពួកវាឱ្យចូលគ្នាល្អ។ យកល្អដើម្បីងាយស្រួលក្រឡុកគួរច្រកវាចូលទៅក្នុង ដបស្ងួតស្អាតមួយ ហើយមួលគ្របឱ្យជិតចាំក្រឡុក។ ចុងក្រោយទុកវានៅ ក្នុងដបនោះចាំពេលត្រូវការដុសសឹមចាក់បន្តិចមកដុស។ បញ្ជាក់ពេលដុសធ្មេញ គួរបៀបម្ស៉ៅនេះនៅក្នុងមាត់ជាប់បន្តិច ដើម្បីឱ្យវាអាចធ្វើការសម្អាតធ្មេញបានល្អ បណ្តេញខ្យល់ដង្ហើមមិនល្អ នាំឱ្យធ្មេញស្អាត ថែរក្សាអញ្ចាញធ្មេញផងដែរ។

ក្រៅពីការយកវាទៅកែច្នៃជាឱសថបុរាណ ដ៏មានសារៈសំខាន់ធំៗទាំង២មុខនេះទៅ យើងក៏អាចនាំយកស្លឹករបស់វា ទៅប្រើជាថ្នាំព្យាបាលបំបាត់ការឈឺចាប់ និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងភ្លាមៗបានយ៉ាងល្អប្រសើរ ថែមទៀតផងដូចជា៖
• ស្លឹកស្រស់៖ អាចប្រើជាថ្នាំបន្ថយកំដៅ ឃាត់ឈាម បឺតខ្ទុះបូស កែអាប់សែ។ វិធីប្រើគឺគ្រាន់តែបេះស្លឹកត្រប់ពុតលំញងស្រស់មកលាងទឹកចេញឱ្យស្អាតរួចបុកឱ្យម៉ត់ ហើយយកមកបិទនៅលើមុខដំបៅនោះអ្នកនឹងបានធូរស្រាលជាក់ជាមិនខាន។
• ដើម៖ នៅឥណ្ឌាគេប្រើដើមវាសម្រាប់ធ្វើជាថ្នាំព្យាបាលពិសសត្វល្អិតទិច ខាំគ្រប់ប្រភេទ ដោយយកវាទៅដាំផឹកផ្ទាល់តែម្តង។
• ឫស៖ ជួយព្យបាលជំងឺឆ្អឹង បន្ថយការឈឺចាប់ដោយសារឆ្អឹងបាក់ ឬគ្រិច បានយ៉ាងល្អដោយជីកយកឫសវាមកបុកឱ្យខ្ទេច ហើយបិទទៅលើកន្លែងដែលមានបញ្ហា។
នៅក្នុងប្រទេសផ្សេងៗ ត្រប់ពុតលំញងត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺ ជាច្រើមុខដូចជា៖
១. ប្រទេសចិន៖ ត្រូវបានគេប្រើទាំងដើម ស្លឹក និងផ្លែ យកទៅដាំទឹកផឹក ដើម្បីបំបាត់ក្អក ធ្វើឱ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អ ជួយការពារភ្នែក និងទប់ស្កាត់ការឆ្លងមេរោគពីបាក់តេរីនានា។
២. ប្រទេសឥណ្ឌា៖ ប្រជាជនឥណ្ឌាភាគច្រើនបរិភោគវាដើម្បីចិញ្ចឹមថ្លើម កាត់បន្ថយជំងឺដំបៅក្រពះ ប្រើថ្នាំបញ្ចុះទឹកនោម និងជួយបន្ធូរអារម្មណ៍ ធ្វើឱ្យងងុយគេង បំបាត់ការឈឺចាប់ដោយ ត្រូវសត្វល្អិតទិច ឬខាំ។ នៅភាគខាងត្បូងប្រទេសឥណ្ឌា ប្រើផ្លែខ្ចីរបស់ត្រប់ពុតលំញងបម្រុង ថាមពលដល់រាងកាយ ហើយយកផ្លែដែលបានហាលស្ងួតទៅកិនជាម្ស៉ៅ ទទួលទានម្តង ១ ស្លាបព្រាកាហ្វេ ដើម្បីជួយកាត់បន្ថយការក្អក និងកំហាក ជាពិសេសសម្រាប់មនុស្សចាស់អាយុចាប់ពី៤០ឆ្នាំឡើងទៅ៕
ដូច្នេះសរុបមក នេះគឺជាវិធីកែច្នៃមួយចំនួនពីត្រប់ពុតលំញង សម្រាប់សុខភាពទាំងអស់គ្នា មិនគួរមើលរំលងនោះទេ៕


EmoticonEmoticon