Thursday, January 12, 2017

តិកនិច ចិតផ្លែម្នាស់ មិនដល់មួយនាទី! (មានវីដេអូ)


តិកនិច ចិតផ្លែម្នាស់ មិនដល់មួយនាទី! (មានវីដេអូ)

ប្រិយមិត្ដជាច្រើន ប្រាកដជាចង់ដឹងពីវិធីចិតផ្លែម្នាស់ ថាចិតបែបណាឲ្យរហ័ស និងងាយស្រួល ដោយមិនចំណាយពេលយូរ​ ខណៈដែលរាល់ដង អ្នកត្រូវចំណាយពេលនៅចិតភ្នែកម្នាស់ម្ដងមួយ ឬជាជួរ ទម្រាំតែបានសាច់ម្នាស់។
ខាងក្រោមនេះជាវីដេអូមួយ​ ដែលបង្ហាញពីការចិតផ្លែម្នាស់ យ៉ាងលឿនរបស់បុរសម្នាក់ ដែលធ្វើឲ្យប្រិយមិត្ដនឹកស្មានពុំដល់ ថាវាពិតជាងាយស្រួលដល់ថ្នាក់នេះនោះទេ ហើយវីដេអូទទួលបានការ ទស្សនាជាង ២៨លានដង ពីអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖ 
កំណត់ត្រាខ្មែរឡូត៖
១) សម្បូរជាតិវីតាមីនC៖ វាពិតជាសំខាន់ណាស់ ក្នុងការទទួលទានផ្លែម្នាស់ ពីព្រោះវាផ្ទុកជាតិវីតាមីនC ទៅដល់៧៨.៩ក្រាម។ ចំពោះវីតាមីនC វិញ មានប្រយោជន៍ ដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នក អោយមានសុខភាពល្អ និងជួយការពារ ពីការចម្លងមេរោគផ្សេងៗបាន ទៀតផង។
២) ជាតិរ៉ែ៖ ក្នុងផ្លែម្នាស់ ផ្ទុកជាតិប៉ូតាស៉្យូម១៨០មីលីក្រាម ដែលជួយថែទាំដល់ អត្រាសម្ពាធឈាម ក្នុងបេះដូងរបស់អ្នក។ បន្ថែមពីនេះទៅទៀត មានជាតិម៉ាញេស៉្យូម ជាតិរ៉ែ កាបូនហ៊ីដ្រាត និងជាតិវីតាមីន សុទ្ធតែមាននៅក្នុង ផ្លែម្នាស់ទាំងអស់។
៣) គ្មានជាតិខ្លាញ់៖ ចំពោះផ្លែម្នាស់ មានជាតិសូដ្យូមត្រឹមតែ២មីលីក្រាម តែប៉ុណ្ណោះ ។ ចំពោះអ្នកជម្ងឺដែល មានអាការៈឈាមរត់ខ្លាំង ខុសពីប្រកតី អ្នកជំនាញបានអោយ ពួកគេបន្ថយជាតិសូដ្យូម តិចជាង១៥០០មីលីក្រាម ក្នុងមួយថ្ងៃ។ រីឯជាតិសរសៃក៏មាន ក្នុងផ្លែម្នាស់ដែរ ដែលធ្វើអោយអ្នក មានអារម្មណ៍ថា ឆ្អែតក្នុងរយៈពេលយូរ ក្រោយទទួលទានហើយ។
៤) ផ្ទុកជាតិBromelain៖ ចំពោះជាតិ Bromelain មានក្នុងផ្លែម្នាស់ ដែលតាមការស្រាវជ្រាវ បានអោយដឹងថា វាអាចជួយអោយ មុខរបួសជាសះស្បើយ បានយ៉ាងល្អ ជួយព្យាបាលដល់ ប្រព័ន្ធរំលាយអាហារដែលមិនប្រកតី ជម្ងឺខ្វះទឹកសន្លាក់ និងជម្ងឺហឺតជាដើម។
៥) ជួយអោយឆ្អឹងរឹងមាំ៖ ចំពោះផ្លែម្នាស់ ផ្ទុកជាតិជាតិម៉ាញេស្យូម ដែលអាចជួយព្យាបាលឆ្អឹងរបស់អ្នក អោយរឹងមាំបានល្អ ។ ចំពោះមនុស្សស្រី វ័យកណ្តាល គួរតែបន្ថែមជាតិ ម៉ាញេស្យូមអោយបាន យ៉ាងតិច១.៨ក្រាម ក្នុងមួយថ្ងៃ រីឯបុរសវិញគឺ ២.៣មីលីក្រាម ដែលអាចជួយអោយ ឆ្អឹងមានសុខភាពល្អបាន។
ទាំងនេះជាអត្ថប្រយោជន៍ របស់ផ្លែម្នាស់ដល់ សុខភាពរបស់អ្នក។ ដូច្នេះអ្នកគួរបន្ថែមវា ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នក មានផ្ទៃពោះវិញ សូមទៅពិគ្រោះជាមួយគ្រូពេទ្យសិន មុនពេលទទួលទានផ្លែម្នាស់។   


EmoticonEmoticon