Thursday, January 12, 2017

ចង់ដឹងទេតើ Victorinox មានប្រវត្តិយ៉ាងណាខ្លះ?


ចង់ដឹងទេតើ Victorinox មានប្រវត្តិយ៉ាងណាខ្លះ?

កូនកាំបិតតូចពណ៌ក្រហម ដែលមានរូបសញ្ញាបូកជានិមិត្តរូប នៃប្រទេសស្វីសមានការរចនាប្លែក ពីគេគួរអោយចាប់អារម្មណ៍ ដោយភាពប៉ិនប្រសប់ពីបុគ្គលិកជំនាញជាង ២ ០០០នាក់ទូទាំងពិភពលោក។
គោលការណ៍របស់ក្រុមហ៊ុនVictorinoxដែលបង្កើតឡើងតាំងពីឆ្នាំ ១៨៩៧ ដោយលោក Karl Elsener នោះគឺ “វត្តមានដំបូងគេបំផុតនៃកូនកាំបិតស្វីស” ដែលមាន មុខងារ មុខនាទីច្រើន ជាមួយគុណភាពនិងការរចនាយ៉ាងប្រណិត។
ការប្តេជ្ញាររបស់ក្រុមហ៊ុនអស់រយៈពេល ១៣០ឆ្នាំមកនេះគឺមិនមែនគ្រាន់តែជាការផលិតនូវត្ថុមួយដែរ ជួយឈ្លើយសឹកអោយត្រឡប់មកប្រទេសវិញប៉ុណ្ណោះទេ តែវាក៏ជាឧបករណ៍មួយ ដែលប្រើបានជាដៃគូរដ៏ប្រសើរ ក្នុងការផ្សងព្រេងគ្រប់សណ្ឋាន។
Victorinox-ជាដៃគូប្រសើរសម្រាប់ជីវិតប្រចាំថ្ងៃម៉ាក Victorinox ជាម៉ាករបស់ប្រទេសស្វីស ដែលឆ្លុះបញ្ចាំងពីប្រពៃណីដ៏ ឧត្តុងឧត្តមនិងអនាគតដ៏បវរ។ គុណភាព ទំនុកចិត្ត និង ភាពទាន់សម័យ ទាំងអស់នេះមាននៅក្នុងផលិតផលរបស់ម៉ាក Victorinox ទាំងនេះជាហេតុផល ដែលធ្វើអោយម៉ាកនេះ កាន់តែទទួលបានប្រជាប្រិយភាពនៅលើពិភពលោក។ បង្កើតឡើងដោយភាពរឹងមាំលើកតម្កើនប្រពៃណី ម៉ាក Victorinox មានការទ្រទ្រង់ដោយ អ្នកឯងទេស និងច្នៃប្រឌិត ដែលដឹកនាំដោយគ្រួសារឈ្លាសវៃមួយ។
Victorinox មានជាសម្ភារៈធ្វើដំណើរ ម៉ាក Victorinox បានផលិតនូវវ៉ាលីសធំៗ កាបូបធ្វើការ កាបូបសម្រាប់ប្រើទូទៅ និងសម្ភារៈសម្រាប់ប្រើក្នុងការធ្វើដំណើរមួយចំនួន  ហើយនិងផលិតផល ដែលធ្វើអំពីស្បែកសត្វផងដែរ។ ផលិតផលនីមួយៗបានច្នៃឡើងសម្រាប់ផ្ទុកវត្ថុធ្ងន់ៗ សម្រាប់ការធ្វើដំណើរ ហើយក៏ជាសំគាល់នៃផលិតផលដែលផលិតឡើងដោយបច្ចេកវិទ្យាខ្ពស់ មុខងារច្រើននិងគុណភាពជាប់បានយូរ។
ការត្រេចចរនៅក្នុងពិភលោកដ៏ធំនេះជាមួយ Victorinox ដែលផលិតផលនីមួយៗមានគ្រប់សណ្ឋាននៃមុខងារ និងភ្ជាប់ទៅនឹង និមិត្តសញ្ញានៃកាំបិតស្វីស។ ដូច្នេះហើយមិនថាអ្នកធ្វើដំណើរក្នុងលក្ខណៈការងារ រឺដំណើរផ្សងព្រេងក៏ដោយ មិនថាអ្នកទៅដល់ទីណាអ្នកអាចយក Victorinox ទៅជាមួយដើម្បីការពារ វត្ថុជាទីស្រលាញ់របស់អ្នក។ បច្ចុបន្ននេះដែរ ម៉ាកVictorinoxកំពុងចរាចរណ៍នៅក្នុងប្រទេសកម្ពុជាហើយក៏កំពុងមានការដាក់លក់បញ្ចុះតម្លៃពិសេស នៅផ្សារទំនើបAeon ទីតាំងនៅច្រក Aeon Cambodia ផងដែរ។ ការដាក់បញ្ចុះតម្លៃនេះ មានរហូតដល់៧០%ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទៅ ២៧ខែវិច្ឆិកា នេះហើយដែរ៕


EmoticonEmoticon