Friday, January 13, 2017

តិចនិកកាត់បន្ថយសក់ជ្រុះ និងធ្វើឱ្យសក់ខ្មៅរលោងល្អ ដោយគ្រាន់តែប្រើខ្ទិះដូង!


តិចនិកកាត់បន្ថយសក់ជ្រុះ និងធ្វើឱ្យសក់ខ្មៅរលោងល្អ ដោយគ្រាន់តែប្រើខ្ទិះដូង!

ជឿជាក់ថា អ្នកទាំងអស់គ្នាភាគច្រើន ពិតជាមានបញ្ហាជ្រុះសក់ ដែលបង្កមកពីមូលហេតុផ្សេងៗគ្នា។ វាមិនមែនជារឿងតូចតាចប៉ុន្មានទេ អ្នកខ្លះមានសក់ជ្រុះ ពេញផ្ទះក៏មាន បើមិនដូច្នេះទេនៅក្នុងបន្ទប់គេង សុទ្ធតែសក់ទាំងអស់។ មនុស្សមួយចំនួនអាចមានការព្រួយបារម្ភណាស់ថា វាអាចនឹងបណ្តាលឱ្យបាត់បង់សម្រស់ ផ្នែកសក់របស់ពួកគេបើនៅតែមានបញ្ហានេះ កើតឡើងជារៀងរាល់ថ្ងៃ។ 
ប៉ុន្តែកុំទាន់អាលអស់សង្ឃឹម នៅមានវិធីអាចដោះស្រាយ បានជាច្រើនដែលអ្នកនៅ មិនទាន់បានសាកល្បងអស់នៅឡើយទេ។ ថ្ងៃនេះ Khmerload សូមណែនាំតិចនិក ពិសេសមួយ ដើម្បីកាត់បន្ថយសក់ជ្រុះ និងថែបំប៉នសក់របស់អ្នកឱ្យមានសភាព ខ្មៅរលោងស្អាតទៀតផង ដោយមិនចាំបាច់ចំណាយថវិកាច្រើននោះទេ គឺអ្នកគ្រាន់តែមានខ្ទិះដូងជាការស្រេច។

អ្នកដឹងទេថា ជាទូទៅក្នុងមួយថ្ងៃៗ សក់នៅលើក្បាល បានបាត់បង់សក់ពី ៥០-១០០ សរសៃ ទម្រាំតែមានការដុះលូតលាស់សក់សាជាថ្មី ដើម្បីមកជំនួសកន្លែងចាស់។ ហើយមានអ្នកខ្លះទៀតមានបញ្ហាសក់ជ្រុះច្រើន ជាងនេះទៅទៀត ដែលបង្កមកពី មូលហេតុខុសៗគ្នាដូចជា មានសម្ពាធឈាមចុះទាប គេងមិនបានគ្រប់គ្រាន់តាម តម្រូវការនៃរាងកាយ ឬចូលគេងយប់ជ្រៅបណ្តាល ឱ្យអ័រម៉ូនធ្វើការខុសប្រក្រតី ឬដោយសារការទទួលសារធាតុចិញ្ចឹម ពីអាហាររូបត្ថម្ភមិនត្រឹមត្រូវនាំឱ្យសុខភាព មិនល្អ និងកើតស្ត្រេសជាដើម។
គន្លឹះសំខាន់ដើម្បីកែប្រែ និងកាត់បន្ថយការជ្រុះសក់ ថែមទាំងអាចឱ្យវាដុះ លូតលាស់លឿនជាងមុន ប្រកបដោយភាពស្រស់ស្អាតផងនោះគឺត្រូវ៖
នាំយកខ្ទិះដូងដែលច្របាច់រួចថ្មីៗចំនួន ១-២កូនពែង (ឬច្រើនជាងនេះក៏បាន) ទៅតាមប្រវែងនៃសក់របស់អ្នក។ បន្ទាប់មកយកទៅលាបនៅលើសរសៃសក់ និងស្បែកក្បាលឱ្យសព្វល្អ ហើយទុកចោលរយៈពេល២ម៉ោង រហូតដល់សក់ ចាប់ផ្តើមស្ងួត សឹមលាងសម្អាតចេញ ជាមួយនឹងទឹកស្អាតធម្មតា។ ប៉ុន្តែកុំភ្លេចថា មិនត្រូវកក់លាងសម្អាតសក់ជាមួយនឹង សាប៊ូកក់សក់គ្រប់ប្រភេទនោះទេ គឺត្រូវរង់ចាំឱ្យសារធាតុប្រេងដែលចេញមកពីខ្ទិះដូង ទៅចិញ្ចឹមស្បែកក្បាល និងសរសៃសក់អ្នកឱ្យសព្វល្អជាមុនសិន ដោយយ៉ាងហោចណាស់ក៏ត្រូវទុក ឱ្យបាន២៤ម៉ោងសិនដែរ ចាំកក់សក់តាមធម្មតាវិញ។ ធ្វើដូច្នេះមួយសប្តាហ៍ម្តង អ្នកនឹងបានឃើញលទ្ធផលដូចការរំពឹងទុកជាក់ជាមិនខាន។
ដោយវានឹងជួយបង្កើនល្បឿននៃការដុះលូតលាស់របស់សក់ និងធ្វើឱ្យចែងចាំង ខ្មៅរលើបព្រោះប្រូតេអ៊ីនចេញពី ទឹកខ្ទិះដូងដ៏ល្អ ដើម្បីចិញ្ចឹមសក់តាំងពីគល់មកតែម្តង។ នៅរង់ចាំដល់ណា! សូមរីករាយជាមួយនឹងដំណោះស្រាយនេះជាមួយគ្នា៕
loading...


EmoticonEmoticon