Thursday, January 12, 2017

និស្ស័យរបស់មនុស្សស្រី ទាំងប៉ុន្មានយ៉ាងនេះ ធ្វើឲ្យគូស្នេហ៍ស្អប់ តែមិនហ៊ាននិយាយចេញមកក្រៅ!


និស្ស័យរបស់មនុស្សស្រី ទាំងប៉ុន្មានយ៉ាងនេះ ធ្វើឲ្យគូស្នេហ៍ស្អប់ តែមិនហ៊ាននិយាយចេញមកក្រៅ!

ចង់ដឹងថា និស្ស័យរបស់មនុស្សស្រីអ្វីខ្លះ ដែលមនុស្សប្រុសមិនចូលចិត្ត រឺក៏ស្អប់ តោះតាមដានទាំងអស់គ្នា៖
១) និយាយពីសង្សារចាស់៖ វាជាចំនុចមួយ ដែលមនុស្សប្រុសមិនចូលចិត្ត រឺក៏អាចនិយាយបានថាស្អប់ក៏ថាបាន។ ប្រសិនបើអ្នក តែងតែទាក់ទងនឹងសង្សារចាស់ នោះស្នេហាអ្នក ជាមួយនឹងគូស្នេហ៍ថ្មី វានឹងមិនអាចមានពន្លឺបាននោះទេ។ ដូច្នេះ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកបានកាត់ចោលនូវទំនាក់ទំនងស្នេហាពីអតីតកាល មុននឹងចាប់ផ្តើមទាក់ទងនឹងមនុស្សថ្មី។ 
២) ចូលចិត្តរអ៊ូគ្រប់ពេល៖ មនុស្សប្រុសមិនមែនល្អឥតខ្ចោះ គ្រប់តែពេលនោះទេ តែគេនឹងព្យាយាមកែប្រែខ្លួនរបស់គេដើម្បីអ្នក។ ដូច្នេះអ្នកក៏មិនគួរអង្គុយតែបញ្ចេញកំហឹង រឺចាប់កំហុស របស់គេគ្រប់ពេលពេកដែរ ហើយត្រូវចាំថា បើអ្នកដាក់ចិត្តថាស្រលាញ់គេ គឺអ្នកគួរតែស្រលាញ់ នូវចំនុចខ្វះចន្លោះរបស់គេផងដែរ។
៣) ពូកែខ្សឹបខ្សៀវ រឺនិយាយដើមគេពេក៖ គ្មានអ្នកណាម្នាក់ ចូលចិត្តមនុស្សនិយាយខ្សឹបខ្សៀវ រឺប៉ិននិយាយដើមគេនោះទេ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះ រឺក៏និយាយអាក្រក់ពីក្រោយខ្នងអ្នកដទៃគ្រប់ពេលនោះ មិត្តប្រុសរបស់អ្នក នឹងដើរចេញពីអ្នកហើយ។ នេះជារឿងមួយ សម្រាប់មនុស្សប្រុស ដែលពួកគេតែងតែគិតថា ប្រសិនបើមិត្តស្រីរបស់គេ ចូលចិត្តពាក់ព័ន្ធនឹងរឿងអ្នកដទៃដល់ថ្នាក់ហ្នឹង គឺថ្ងៃណាមួយ នឹងភ្លេចគិតរឿងឯកជនរបស់ខ្លួនហើយ ដែលវាជារឿងអ្នក និងរូបគេ។
៤) ស្តេចប្រច័ណ្ឌ៖ នេះជាចរិតពីធម្មជាតិរបស់មនុស្សស្រី ដែលចូលចិត្តប្រច័ណ្ឌនឹងមិត្តប្រុសរបស់ខ្លួន តែវាគួរឲ្យរំខាន ប្រសិនបើប្រច័ណ្ឌមិនសមហេតុផលនោះ។ ជាឧទាហរណ៍ មិត្តប្រុសរបស់អ្នកទៅក្រៅជាមួយនឹងមិត្តភក្តិ ដែលគេក៏បាននាំមិត្តស្រីគេទៅជាមួយដែរ ហើយពេលនោះ រូបនាងក៏នឹងអាចនិយាយលេងជាធម្មតា ជាមួយនឹងសង្សាររបស់អ្នក។ ដូច្នេះរឿងនេះ គឺពិតជាសាមញ្ញបំផុត ដែលអ្នកមិនគួរប្រច័ណ្ឌ។ អ្វីដែលគួរធ្វើនោះ គឺជឿជាក់លើគ្នា ដើម្បីឲ្យភាគីទាំងសងខាង មានអារម្មណ៍ថាស្រណុកចិត្ត។
៥) តាមស្អិតពេក៖ មិត្តនារីៗទាំងឡាយ វានឹងមើលទៅផ្អែមល្ហែម និងគួរឲ្យស្រលាញ់ ប្រសិនបើអ្នកចាប់អារម្មណ៍ និងគិតទៅលើទង្វើរបស់មិត្តប្រុសរបស់អ្នក ថាពេលនេះ រូបគេកំពុងធ្វើអ្វី និងទម្លាប់របស់គេជាប្រចាំជាអ្វី។ ប៉ុន្តែមិនមែនធ្វើបែបនេះ ជារៀងរាល់ពេល និងជារៀងរាល់ថ្ងៃនោះទេ។ កុំព្យាយាមធ្វើឲ្យគេថប់ដង្ហើមពេក ព្រោះគេក៏ចង់មានពេលផ្ទាល់ខ្លួនគេដែរ។ ដូច្នេះគួរតែអនុញ្ញាត ឲ្យគេមានពេលជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារបន្តិចខ្លះផង។
៦) ចូលចិត្តចំណាយពេលច្រើន៖ ជឿទៅណា ថាមិត្តប្រុសរបស់អ្នក ក៏មានកិច្ចការនឹងត្រូវធ្វើដូចគ្នា។ វាពិតជារឿងធម្មតា ប្រសិនបើអ្នកចំណាយពេលតិចតួច ក្នុងការរៀបចំខ្លួនឲ្យហើយ ប៉ុន្តែចុះប្រសិនបើអ្នក ចូលចិត្តតែងខ្លួនច្រើនម៉ោង ស្ទើរគ្រប់ពេលវេលានោះ ? វាពិតជាមិនមានរឿងអ្វីនោះទេ នៅពេលស្គាល់គ្នាថ្មីថ្មោង តែបើយូរទៅៗ គឺខាងប្រុស នឹងមានអារម្មណ៍ថា រំខាន។ អ្វីដែលអ្នកគួរតែធ្វើ គឺព្យាយាមបន្ថែមល្បឿនឲ្យលឿន ក្នុងការលម្អខ្លួនរបស់អ្នក ព្រោះអ្នកត្រូវដឹងថា មិត្តប្រុសរបស់អ្នកកំពុងតែចាំអ្នក។
៧) ស្តេចចូលតួ( Drama Queen) ៖ រឿងធម្មតា សម្រាប់មនុស្សស្រី ដែលចូលចិត្តមានអារម្មណ៍កំសត់ តែក៏មិនមែនគ្រប់ពេលនោះដែរ។ ប្រសិនបើទម្លាប់របស់នាង ចូលចិត្តដើរតួកំសត់គ្រប់យ៉ាង និងយំគ្រប់ឱកាសនោះ វាមិនមែនជារឿងមួយគួរតែធ្វើនោះទេ។ ដូច្នេះអ្នកគួរតែ សម្លឹងមើលនូវបញ្ហា និងចេះដោះស្រាយវាដោយខ្លួនឯង។
៨) តុបតែងមុខខ្លាំងពេក៖ ជារឿងសាមញ្ញបំផុត ដែលអ្នកព្យាយាមធ្វើខ្លួនឲ្យល្អឥតខ្ចោះ សម្រាប់គូស្នេហ៍របស់អ្នក តែត្រូវចងចាំថា មិនត្រូវធ្វើឲ្យហួសហេតុខ្លាំងពេកនោះទេ។ ធ្វើខ្លួនសាមញ្ញៗ គឺគូស្នេហ៍របស់អ្នក ពិតជាស្រលាញ់អ្នកខ្លាំងច្រើនជាង។
៩) មិនឯករាជ្យលើខ្លួនឯង៖ មនុស្សប្រុសគ្រប់រូប ពិតជាចង់ជួយ និងចង់ធ្វើឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់សប្បាយរីករាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានឹងមានភាពស្មុគស្មាញបន្តិច ប្រសិនបើអ្នកមិនដឹងថា ត្រូវដោះស្រាយបញ្ហាសាមញ្ញៗមួយចំនួន ដោយខ្លួនឯងនោះ។ គួរតែរៀនឯករាជ្យ និងចេះដោះស្រាយ ដោយខ្លួនឯងខ្លះ ទើបជាការប្រសើរ។
ទាំងនេះជានិស្ស័យរបស់មនុស្សស្រី ដែលមិត្តប្រុស មិនសូវចូលចិត្ត តែពួកគេមិនហ៊ាននិយាយចេញមកក្រៅ។ ដូច្នេះបើនិស្ស័យរបស់អ្នក ដូចចំនុចមួយចំនួន នៅខាងលើ គួរតែបញ្ឈប់ក្នុងការធ្វើវា ដើម្បីសេចក្តីសុខរវាងអ្នក និងគូស្នេហ៍៕


EmoticonEmoticon