Thursday, January 12, 2017

មិនដែលដឹងថាមាន ច្បាប់ចម្លែកៗ តាមបណ្តាប្រទេសជាច្រើនយ៉ាងនេះសោះ...! អានរួច អាចនឹងហួសចិត្ត!


មិនដែលដឹងថាមាន ច្បាប់ចម្លែកៗ តាមបណ្តាប្រទេសជាច្រើនយ៉ាងនេះសោះ...! អានរួច អាចនឹងហួសចិត្ត!

នៅពេលដែលអ្នកត្រូវធ្វើដំណើរទៅកាន់បណ្តាប្រទេសនានា វាគឺជារឿងធម្មតាទេ ដែលអ្នកត្រូវតែធ្វើការស្រាវជ្រាវពីច្បាប់ទម្លាប់ និងប្រពៃណីសំខាន់ៗក្នុងតំបន់នោះ។ ប្រសិនបើអ្នកហ៊ានតែប្រហែស វាមិនត្រឹមតែបង្កជាបញ្ហាដល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងខាតពេលដើរលំហែកម្សាន្តរបស់អ្នកទៀតផង។
ទន្ទឹមនឹងនោះដែរ មានបទបញ្ញត្តិច្បាប់មួយចំនួន មានភាពខុសប្លែកយ៉ាងចម្លែក អានរួចប្រាកដជាហួសចិត្ត។ ចង់ដឹងថាយ៉ាងណានោះ មកតាមដានទាំងអស់គ្នា!
១. អ្នកមិនអាចប្តូរអំពូលភ្លើងដោយខ្លួនឯងបានទេ នៅប្រទេសអូស្រ្តាលី
គ្មានអ្នកណាម្នាក់អាច ផ្លាស់ប្តូរអំពូលភ្លើងបានដោយខ្លួនឯងបានទេ នៅឯរដ្ឋ Victoria ស្ថិតនៅឯភាគអាគ្នេយ៍នៃប្រទេស អូស្រ្តាលី។ វាជាសកម្មភាពមួយ ដែលត្រូវបានចាត់ទុកថា ជាអំពើខុសច្បាប់ លុះត្រាតែអ្នកជំនាញអគ្គិសនី ដែលមានអាជ្ញាប័ណ្ណ ទើបអាចធ្វើការផ្លាស់ប្តូរបាន។ អ្នកដែលល្មើសនឹងច្បាប់នេះ នឹងត្រូវផាកពិន័យប្រមាណ ៧ ដុល្លារអាមេរិក។ 
២. នៅប្រទេសអង់គ្លេស មិនអាចមានអ្នកស្លាប់ក្នុងសភា Houses of Parliament បានទេ
វាជាច្បាប់មួយ ដែលគួរឲ្យអស់សំណើច ក្នុងប្រទេសអង់គ្លេស ដែលទើបតែត្រូវបានដកចេញថ្មីៗនេះទេ។ ហេតុផលដែលហាមឃាត់ គឺដោយសារសភានេះ ត្រូវបានគេចាត់ទុកថាមានតម្លៃដូចជា ព្រះបរមរាជវាំង យ៉ាងអ៊ីចឹង។ ប្រសិនបើមានអ្នកស្លាប់ គេនឹងចាត់ទុកសភានេះជាកន្លែងបុណ្យសពជាមិនខាន។ ក្នុងករណីគេសង្កេតឃើញ មានអ្នកមិនស្រួលខ្លួន គេនឹងយកមនុស្សម្នាក់នោះចេញពីសភាភ្លាម។ 
៣. ជនជាតិជប៉ុន ត្រូវបានហាមឃាត់មិនឲ្យធាត់លើសទម្ងន់
ជប៉ុន ជាទឹកដី ដែលនាំកីឡាបោកចំបាប់ស៊ូមូ មកកាន់ពិភពលោក ប៉ុន្តែផ្ទុយទៅវិញ ជនជាតិជប៉ុនមិនត្រូវអនុញ្ញាតឲ្យ ធាត់លើសទម្ងន់ឡើយ។ យោងតាមរបស់ពួកគេ បុរស និងស្រ្តីដែលឈានចូលវ័យ ៤០ ឆ្នាំ មិនត្រូវមានទំហំចង្កេះលើសពី ៨៦ ដល់ ៩១ សង់ទីម៉ែត្រឡើយ។ ជាក់ស្តែង វាគ្មានការដាក់ទោស ឬពិន័យអ្វីឡើយ គ្រាន់តែជាច្បាប់សម្រាប់ដាក់សម្ពាធប៉ុណ្ណោះ។ 
៤. អ្នកមិនអាចកាច់ទឹកបន្គន់បានទេ នៅឯប្រទេសស្វីស
ចាប់ពីម៉ោង ១០ យប់ទៅ ជនជាតិស្វីស មិនអាចកាច់ទឹកបន្គន់បានទេ នៅក្នុងអាគារ apartment។ វាត្រូវបានគេចាត់ទុកថា ជាសកម្មភាពខុសច្បាប់មួយ ក្នុងប្រទេស ដោយសារតែរដ្ឋាភិបាលគិតថា វាជាការបំពុលសំឡេង យ៉ាងរំខាន។ 
៥. អ្នករស់នៅរដ្ឋ Oklahoma មិនអាចលេងទឹកមុខដាក់សុនខបានទេ
នៅឯរដ្ឋ Oklahoma ក្នុងសហរដ្ឋអាមេរិក អ្នកមិនអាចធ្វើមុខលេងសើច ឬលេងទឹកមុខបែបអាក្រក់ៗ ទៅកាន់ឆ្កែ ដែលជាសត្វចិញ្ចឹមនោះទេ។ វាត្រូវបានគេចាត់ទុកថាជា សកម្មភាពខុសច្បាប់ ជាពិសេស ថែមទាំងអាចត្រូវបានគេ ពិន័យ ចាប់ខ្លួន រហូតដល់ជាប់ពន្ធធនាគារថែមទៀតផង។ 

៦. ប្រជាជនទីក្រុង Milan ត្រូវបានតម្រូវឲ្យញញឹមជាប់ជានិច្ច
ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីក្រុង Milan នៅឯប្រទេស អ៊ីតាលី មានច្បាប់តម្រូវឲ្យ ញញឹម ឬទឹកមុខធម្មតា ឲ្យបានគ្រប់ពេលវេលា និងលើកលែងតែកាលៈទេសៈណា ដែលមានពិធីបុណ្យសព ឬត្រូវចូលសួរសុខទុក្ខអ្នកជំងឺប៉ុណ្ណោះ។ អ្នកដែលមានទឹកមុខពិបាកចិត្ត ឬក្រញ៉ាំក្រញ៉ូវ ត្រូវប្រឈមមុខជាមួយនឹង ការផាកពិន័យជាក់ជាមិនខាន។ 
៧. អ្នកមិនអាចផោមបានទេ នៅរដ្ឋ Florida
អ្នកមិនអាចផោមនៅទីសារធារណៈបានទេ ចាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃព្រហស្បតិ៍ ពីព្រោះវាត្រូវបានគេចាត់ទុកថា ជាអំពើមួយខុសច្បាប់។ អ្នកនឹងត្រូវបានគេចោទប្រកាន់ថា បង្កជាការរំខាន នៅក្នុងទីសារធារណៈ។ ហេតុនេះ មានតែរត់ទៅផ្ទះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ 
៨. នៅឯរដ្ឋ Minnesota អ្នកមិនអាចហាលខោអាវក្នុងប្រុសស្រីរួមគ្នាទេ
នៅឯរដ្ឋ Minnesota ស្ថិតនៅភាគខាងជើងកណ្តាល សហរដ្ឋអាមេរិក មានច្បាប់ដ៏ចម្លែកមួយគឺ អ្នកមិនអាចព្យួរខោអាវក្នុង បុរស និងស្រ្តី លើកន្លែងហាលតែមួយបានទេ ពីព្រោះគេចាត់ទុកវាថាជា សកម្មភាពប្រឆាំងនឹងច្បាប់។ 
៩. ជនជាតិហ្វីលីពីន មិនអាចទទួលបានការលែងលះឡើយ
បើយោងទៅតាមច្បាប់របស់ហ្វីលីពីន ជាទូទៅ អ្នករស់នៅទីនោះ មិនអាចទទួលបានការលែងលះ នូវចំណងប្តីប្រពន្ធបានឡើយ។ គេលើកលែងតែករណីមួយប៉ុណ្ណោះ ជូនអ្នកកាន់សាសនាមូស្លីម ប៉ុន្តែក៏ត្រូវមានហេតុផល និងកាលៈទេសៈជាក់លាក់ផងដែរ។ 
១០. ការទំពារស្ករកៅស៊ូ ជាអំពើខុសច្បាប់នៅសិង្ហបុរី
ជាការពិតណាស់ តាំងពីឆ្នាំ ១៩៩២ អ្នកមិនអាចទំពារស្ករកៅស៊ូបានទេ នៅក្នុងប្រទេសសិង្ហបុរី។ ប្រទេសបានហាមឃាត់ មិនឲ្យមានការនាំចូលស្ករកៅស៊ូឡើយ។ ប៉ុន្តែ មានតែស្ករកៅស៊ូជាតិនីកូទីនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យទិញលក់ ក្នុងប្រទេសបាន។ ជាពិសេស អ្នកនឹងត្រូវពិន័យជាប្រាក់ ៥០០ ដុល្លារអាមេរិក ប្រសិនបើអ្នកហ៊ានចោលស្ករកៅស៊ូ តាមដងផ្លូវ។ 
១១. មិនចាំបាច់ឲ្យលុយទេ បើមិនឆ្អែត
ប្រទេសដាណឺម៉ាក ត្រូវបានគេស្គាល់ថាជា ប្រទេសឋានសួគ៏ ហើយកាន់តែពិសេសទៀតនោះ ភោជនីយដ្ឋានក្នុងប្រទេសដាណឺម៉ាក មានបទបញ្ញត្តិមួយគឺ មិនចាំបាច់បង់ប្រាក់សម្រាប់អាហារទេ លុះត្រាតែអ្នកឆ្អែត ក្រោយពេលទទួលទានរួច។ ប្រសិនបើអ្នកទទួលទានរួច មិនឆ្អែតទេនោះ អ្នកអាចចាកចេញដោយមិនបាច់បង់វិក័យប័ត្រអ្វីទាំងអស់៕ 


EmoticonEmoticon