Friday, January 13, 2017

រូបមន្តធ្វើថ្នាំកម្ចាត់សត្វចៃ ចេញពីលើក្បាល ធានាថាងាប់ទាំងសំបុក គ្មានសល់មួយទេ!


រូបមន្តធ្វើថ្នាំកម្ចាត់សត្វចៃ ចេញពីលើក្បាល ធានាថាងាប់ទាំងសំបុក គ្មានសល់មួយទេ!

ចៃនៅលើខ្លួនមនុស្សយើងចែកចេញជាបីប្រភេទ ហើយមនុស្សភាគច្រើនមាន ឱកាសឆ្លងវាមកលើខ្លួន បានដោយងាយមិនដឹងខ្លួន តាមរយៈមនុស្សនៅជុំវិញខ្លួន ឬរបស់របរប្រើប្រាស់កខ្វក់ផ្សេងៗ។ ចៃទាំងបីប្រភេទនោះមានដូចជា៖
១. ចៃនៅលើក្បាល៖ វារស់នៅលើក្បាល បឺតជញ្ជក់ឈាមពីស្បែកក្បាល និងធ្វើឱ្យកើតរមាស់ ថែមទាំងកើតមានអាការរលាកស្បែកក្បាលនាំឱ្យ កើតដំបៅឆ្លងមេរោគទៀតផង។ ជាធម្មតាមេចៃ១ក្បាល អាចបញ្ចេញពងដាក់នៅលើសក់ពី៥០-១៥០ពង។
២. ចៃនៅលើសម្លៀកបំពាក់ ៖ វាអាចរស់នៅតាមបិវេណរោមនៃរាងកាយ និងនៅតាមថ្នេរសម្លៀកបំពាក់ វាក្រៅពីចេះបឺតឈាមហើយ និងធ្វើឱ្យរមាស់ហើយ ថែមទាំងនៅអាចបង្កជាការឆ្លងបាត់តេរីចូលទៅក្នុងរាងកាយ ជំងឺនៅលើស្បែកដូចជារលាក ដំបៅ ជាច្រើនប្រភេទទៀតផង។ ជាធម្មតាអាចបញ្ចេញស៊ុតបានពី២៧០-៣០០ពង។
៣.ចៃនៅលើប្រដាប់ភេទ៖ វាអាចរស់នៅក្នុងរោមប្រដាប់បន្តពូជបាន ហើយបណ្តាល ឱ្យកើតរមាស់យ៉ាងខ្លាំង ក្នុង១ក្បាលវាអាចមានពងបានពី ២៧០-៣០០ពងឯណោះ។
សម្រាប់ការបង្កាត់ពូជរបស់ចៃវាអាចប្រព្រឹត្តទៅបានដោយមានល្បឿនលឿនមែនទែន ដូច្នេះយើងត្រូវតែកម្ចាត់វាចេញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នៅទីនេះយើងផ្តោតសំខាន់លើរបៀបដើម្បីកម្ចាត់ចៃពីលើក្បាលឱ្យបានយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុតដោយមិនប៉ះពាល់ នោះគឺមានដូចខាងក្រោមនេះ៖
#គ្រឿងផ្សំ និងសម្ភារៈប្រើប្រាស់៖
១.ស្លឹកទៀប១ចានដែកតូច ឬច្រើនជាងនេះ
២.ផ្លែក្រូចសើច១០-១៥ផ្លែ
៣.ទឹកស្អាត
៤.ម៉ាស៊ីនក្រឡុក
៥.ក្រណាត់ពណ៌ស មួយចំនួន
៦.ប្រដាប់ចម្រោះ
៧.កន្សែង
៨.សាប៊ូកក់សក់
៩.កន្សែងជូតសក់
១០.ដបទឹកសុទ្ធ ឬដបប្លាស្ទិក១ដប។
#វិធីធ្វើថ្នាំកម្ចាត់ចៃងាប់បានទាំងសំបុក៖
១.នាំយកស្លឹកទាបទៅលាងឱ្យស្អាត
២.លាងផ្លែក្រូចសើចឱ្យស្អាត និងហាន់ជាបំណែកតូចមួយ
៣.យកស្លឹកទាប ផ្លែក្រូចសើចដែលបានហាន់រួច និងទឹកស្អាត លាយបញ្ចូលគ្នាដាក់ទៅក្នុងម៉ាស៊ីនរួចក្រឡុកឱ្យម៉ត់ល្អ ។
៤.នាំយកទៅដាក់ក្នុងប្រដាប់ចម្រោះ ដើម្បីត្រងយកកាកចេញ ទុកតែទឹកបានហើយ
៥. ច្រកចូលទៅក្នុងដបភ្លាមៗ និងប្រើជាបន្ទាន់បន្ទាប់ពីច្រករួច ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់។

#វិធីសម្លាប់សំបុកចៃនៅលើស្បែកក្បាល៖
នាំយកទៅកក់នៅលើក្បាលអ្នកដែលមានចៃដោយការប្រុងប្រយ័ត្នកុំឱ្យចូលភ្នែក ព្រោះវាក្រហាយខ្លាំងណាស់។ បន្ទាប់មកប្រើមួក ឬក្រណាត់រុំសក់ឱ្យជិត ទុកវាចោល ១ម៉ោង ចាំលាងជម្រះចេញរហូតដល់អស់ក្លិន។ ក្រោយមកប្រើក្រាសសិតសក់ សិតពេញទាំងក្បាលទាំងអស់នោះ អ្នកនឹងបានឃើញចៃងាប់ដោយមកតាមក្រាស ជាច្រើនក្បាល៕


EmoticonEmoticon